រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកអ្នករើសអេតចាយជាដៃគូដ៏ល្អបំផុត

  • 2018-06-27 02:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន​បាន​ចាត់​ទុក​អ្នក​រើស​អេតចាយ​ ជា​ដៃគូ​ដ៏ល្អ​បំផុត​ជាមួយ​ក្រសួង​ក្នុង​ការងារ​លើក​កម្ពស់​បរិស្ថាន​ជាតិ ព្រោះ​គាត់​បាន​ជួយ​ដើរ​ ប្រមូល​យក​កាក​សំណល់​បម្រើ​ឲ្យ​សិប្បកម្ម ​ឧស្សាហកម្ម​កែច្នៃ​ជា​សម្ភារ​ប្រើប្រាស់​ ប្រចាំ​ថ្ងៃ​ បាន​កុំឲ្យ​សំណល់​មួយ​ចំនួន​ក្លាយ​ជា​សំរាម​ចោល​លើ​ទីវាល​សាធារណៈ ​ដែល​ឲ្យ​ប៉ះពាល់​ ដល់​បរិស្ថាន​។

ឯកឧត្តម សាយ សំអាល់

ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក អេរិក សូហេម (Erik Solheim) នាយកប្រតិបត្តិកម្មវិធីបរិស្ថាន នៃ​អង្គការ​សហ​ប្រជា​ជាតិ ​កាល​ពីថ្ងៃទី២៥ ​ខែ​មិថុនា ឆ្នាំ២០១៨ ​នៅ​ទី​ស្តី​ការ​ក្រសួង​បរិស្ថាន​ឯកឧត្តម​ សាយ សំអាល់ ​បាន​បញ្ជាក់​ថា​ នេះ​ជា​កាយវិការ​រួម​ចំណែក​ដ៏​ល្អ​មួយ ជា​មួយ​យុទ្ធសាស្ត្រ​របស់​ ក្រសួង​មួយ​ចំនួន តាម​រយៈ​ការអប់រំ​ផ្សព្វ​ផ្សាយ​ទៅដល់​សាធារណជន​ឲ្យ​យល់ដឹង និង​ចូលរួម​សម្អាត ​បរិស្ថាន​អនាម័យ​ និង​ចាត់​ ​​វិធាន​ការ​ច្រាន​ចោល​ផលិតផល​ប្លាស្ទិក​មួយ​ចំនួន​ ដែល​មិន​ចាំ​បាច់​កុំឲ្យ​នាំ​ចូល​មក​កម្ពុជា​។

គួរបន្ថែមថា ​ទាក់ទិន​វិស័យ​បរិស្ថាន ក្រសួង​បាន​ដាក់​វិធានការ​តាម​ផ្សារ​ទំនើប​ៗ​ ដោយ​កំណត់​ឲ្យ​តាម​ផ្សារ ទំនើប​នូវ​ជម្រើស​ពីរ​ថា​គួរប្រើ ​ឬមិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ តែ​បើ​សិន​ជា​អាជីវករ​ណា នូវ​រក្សា​គំនិត​ចង់​ប្រើប្រាស់​ថង់​ប្លាស្ទិក​តទៅទៀត​ តម្រូវឲ្យ​បង់លុយ ​៤០០រៀល​ក្នុង​មួយ​ថង់​ប្លាស្ទិក ហើយ​ការ​បង់​លុយ​នេះ គឺ​ទាមទារ​ពី​អតិថិជន​តែម្ដង​។​

ប្រភព៖ AKP   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី