សាហាវ​! រក​ឃើញ​ថ្នាំ​ញៀន​ក្នុង​ពាន​ World Cup ចម្លង​ដែល​ឈ្មួញ​លាក់​ទុក​

  • 2018-06-27 03:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ World Cup ​មក​ដល់​ជន​ខិលខូច​បាន​រក​ឃើញ​វិធី​ថ្មី​​ ក្នុង​ការ​ជួញដូរ​ថ្នាំ​ញៀន​របស់​ខ្លួន​ដែល​គ្មាន​នរណា​​នឹក​ស្មាន​ដល់។​

ពាន World Cup ដែល​មានបង្កប់ថ្នាំញៀន

នៅ​ទីក្រុង​ Buenos Aires ប្រទេស​អាហ្សង់ទីន​ ប៉ូលិស​មូលដ្ឋាន​បាន​ប្រទះ​​ថ្នាំ​ញៀន​ប្រភេទ​​​​កូកាអ៊ីន​ និង​កញ្ឆា​សរុប​ចំនួន​​ ១,៥​គីឡូក្រាម​ លាក់​ទុក​ក្នុង​ពាន​ World Cup ក្លែងក្លាយ​សម្រាប់​លក់​ឲ្យ​អ្នក​គាំទ្រ។​ ជន​ល្មើស​បាន​ប្រើប្រាស់​រូបភាពWorld Cup ដើម្បី​លាក់បាំង​​សកម្មភាព​ខុស​ច្បាប់​​តែ​យ៉ាង​ណា​ប៉ូលិស​នៅ​តែ​អាច​ទប់​ស្កាត់​បាន។​​

ប៉ូលិស​បាន​ឃាត់ខ្លួន​បក្សពួក​ប្រព្រឹត្តិ​សកម្មភាព​ខាងលើ​​សរុប​៦​នាក់​ ​ដែល​​លាក់​ថ្នាំ​ញៀន​ក្នុង​ពាន​ World Cup ​មាន​ពណ៌​មាស​ និង​ពណ៌​ទង់​ជាតិ​អាហ្សង់ទីន​ ស​-ផ្ទៃមេឃ​នៅ​ផ្នែក​ខាង​ក្រោម៕

ពាន World Cup ពិតប្រាកដ

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម