​ឃើញ​ Rachanavi ប្រកួត​​​ម្សិល​មិញ ​គ្រូ​វិសាខា​កាន់​តែ​មាន​ទំនុក​ចិត្ត​រសៀល​​នេះ

  • 2018-06-28 01:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សាន ​សុ​ក្រិត គ្រូ​បង្វឹក​ក្រុម​បាល់ទះ​វិសាខា​កំពុង​មាន​សង្ឃឹម​​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​​ទៅ​លើ​ក្រុម​​ Rachanavi សម្រាប់​ជំនួប​វេលា​ម៉ោង ១២:០០​នាទី​រសៀល​នេះ​ ក្រោយ​ពេល​ឃើញ​ក្រុម​របស់​ថៃ​មួយ​នេះ​​វៃ​ចាញ់​ក្រុម​ថៃ​ដូច​គ្នា Air Force ៣-០ ម្សិល​មិញ ក្នុង​​ព្រឹត្តិការណ៍​ពាន​បាល់ទះ​កម្រិត A ដែល​រៀប​ចំ​ឡើង​នៅ​ទឹក​ដី​​ថៃ។

ក្រុម​វិសាខា ​ហាត់នៅ​ថៃ

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ដៃ​គូ​ល្ងាច​នេះ​មាន​ចំណុច​ខ្វះខាត​​ពីរ​ចំណុច​គឺ​​បាំង និង​បាល់​ត្រង់​ចំណុច​កណ្ដាល។ ប៉ុន្តែ​ដៃ​ប៉ះ​សេ​របស់​ក្រុម​​នេះ​​ល្អ​ខ្លាំង ស្រប​ពេល​បច្ចេកទេស​ល្អ​គួរសម ហើយ​បើ​ប្រៀបធៀប​មក​កាន់​ក្រុម​វិសាខា លោក​យល់​ថា ក្រុម​របស់​កម្ពុជា​ហាក់​ល្អ​ជាង​។

​​ជា​មួយ​ក្ដី​សង្ឃឹម​នេះ​​លោក​ក៏​មិន​ភ្លេច​រាល់​ចំណុច​ខ្វះខាត​របស់​ខ្លួន​ផង​ដែរ ហើយ​​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​​ធ្វើ​ឲ្យ​កីឡាករ​មាន​ឆន្ទៈ​នៃ​ការ​លេង​ឲ្យ​បាន​ខ្ពស់​បំផុត​។ ចំណែក​កីឡាករ​វិញ​គ្មាន​បញ្ហា​របួស​​​អ្វី​សំខាន់​ទេ ពោល​គឺ​តិច​តួច​​ប៉ុណ្ណោះ បើ​គិត​តាំង​ពី​ថ្ងៃ​មក​ដល់​ថៃ​រហូត​មក​ដល់​បច្ចុប្បន្ន​​។

​​​​​​​ក្រៅ​ពី​គូ​រវាង Rachanavi និង Air Force មាន​មួយ​គូ​ទៀត​​ដែល​បាន​ប្រកួត​ម្សិល​មិញ​គឺ​​ក្រុម Amy បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Saraburi ៣-០។ ចំណែក​​ម៉ោង ២ រសៀល​នេះ​នៅមាន​មួយ​គូ​ទៀត​គឺ​ Air Force ប៉ះ​ Saraburi ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​