ទីបំផុត PUBG ព្រមដកពាក្យបណ្ដឹងលើក្រុមហ៊ុន Fortnite

  • 2018-06-28 04:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាជីវកម្ម PUBG ដែលជាអ្នកផលិតហ្គេម PlayerUnknown's Battlegrounds របស់ប្រទេសកូរ៉េ​ខាងត្បូងនោះ បានដកពាក្យបណ្ដឹងរបស់ខ្លួនចំពោះ ក្រុមហ៊ុន Epic Game ដែលជាអ្នកផលិតហ្គេម Fortnite របស់អាមេរិកហើយ។ ក្រុមហ៊ុនទាំង ២ នេះផលិតហ្គេម ដែលអាចឲ្យអ្នកលេង លេងបានច្រើនអ្នក ដោយកំណត់យកតួអង្គ ដែលមានជីវិតរស់នៅក្រោយគេជាអ្នកឈ្នះ។

តាមរយយៈសំបុត្រមួយផ្ញើមកក្រុមមេធាវីរបស់ក្រុមហ៊ុន Epic Game បានប្រាប់ពីដំណឹងនេះ ដែល PUBG បានដកពាក្យបណ្ដឹងនេះវិញ ក្រោយពីខ្លួនបាន ដាក់ពាក្យប្ដឹងលើក្រុមហ៊ុន Epic Gaming តាំងតែពីខែ មករា ឆ្នាំ ២០១៨ មកម៉្លេះ ក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ផងដែរថា ហ្គេមទាំង ២ នេះ គឺស្ថិតនៅក្រោមទម្រង់លេងរបៀប Battle Royale។ អ្នកលេងត្រូវដាក់ឲ្យជាប់ នៅក្នុងទីកន្លែងណាមួយ ដែលពេលដល់នាទីវា ព្រំដែននឹងត្រូវបង្ខិតចូល ហើយអ្នកលេងត្រូវរកវិធីការពារខ្លួន និង ព្យាយាមសម្លាប់តួអង្គនានា របស់អ្នកលេងផ្សេងទៀត ដើម្បីរកអ្នកឈ្នះដែលអាចរស់នៅ ដល់ចុងក្រោយគេបាន។ ចំពោះ PUBG និង Fortnite នេះ អ្វីដែលខុសគ្នាខ្លាំងបំផុតនោះ​​ គឺក្រាហ្វិកដែល PUBG មានផែនទីធំ របៀបរស់រវើកដូចហ្គេមបាញ់គ្នា ដែលអ្នកលេងភាគច្រើនធ្លាប់លេងរាប់ឆ្នាំមកហើយ ឯ PUBG វិញមានក្រាហ្វិកទម្រង់ដូចតុក្កតា ដែលវាមានភាពប្លែក និងសប្បាយលេខម៉្យាងដែរ។

យ៉ាងណាមិញ មកទល់ពេលនេះ ខាងក្រុមហ៊ុនទាំង ២ មិនបានចេញមុខមកបកស្រាយអ្វីឡើយ ចំពោះរឿងក្ដីក្ដាំង ដែលខាង PUBG សម្រេចចិត្តលែងប្ដឹងផ្តល់ ក្រុមហ៊ុន Fortnite ទៀតនោះ៕

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ