២​ក្រុម​បន្ថែម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ប្រេស៊ីល​ប៉ះ​ ម៉ិកស៊ិក ហើយ​ស៊ុយអែត​ប៉ះ​ស្វីស​

  • 2018-06-28 01:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​បាន​ចប់៦​ពូល​ជា​ស្ថាពរ​ហើយ​ គឺ​នៅ​ពូល​ A,B, C, D, E និង​ F ​កាល​ពី​យប់​មិញ​នៅ​សល់​ពូល​២​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​បញ្ចប់​នៅ​ថ្ងៃ​នេះ​។

នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គូ​ល្អ​មើល​ដែល​នឹង​ប៉ះ​គ្នា​គឺ អ៊ុយរូហ្គាយ​ លេខ​១​ពូល​ A ត្រូវ​ប៉ះ​ព័រទុយហ្គាល់​លេខ​២​ពូល​ B ហើយ​ អាហ្សង់ទីន​លេខ​២​ពូល​D ត្រូវ​ប្រឈម​មុខ​នឹង​បារាំង​លេខ​១​ពូល​C។ អេស្ប៉ាញ​លេខ​១​ពូល​ B​ប៉ះ​រុស្ស៊ី​លេខ​២​ពូល​A ហើយ​ដាណឺម៉ាក​លេខ​២​ពូល​C ប៉ះ​ក្រូអាត​លេខ​១​ពូល​D។

ដោយ​ឡែក​ប្រកួត​បញ្ចប់​ពូល​ E និង​ F យប់​មិញ​ធ្វើ​ឲ្យ​ ប្រេស៊ីល​លេខ​១​ពូល​ E ប៉ះ​ម៉ិកស៊ីកូ​លេខ​២​ពូលF នៅ​វគ្គ​១៦​ក្រុម​ ហើយ​ ស៊ុយអែត​លេខ​១​ពូល​ F ប៉ះ​ស្វីស​លេខ​២​ពូល​ E។ កាល​វិភាគ​ប្រកួត​បិទ​ពូល​ G និង​ពូល​ H យប់​នេះ​គឺ​ អង់គ្លេស​ប៉ះ​បែលហ្សិក​, ប៉ាណាម៉ា​ ប៉ះ​ទុយនីស៊ី​ និង​ សេណេហ្គាល់​ ប៉ះ​កូឡុំប៊ី​, ជប៉ុន​ប៉ះ​ ប៉ូឡូញ​៕​

កាល​វិភាគ​វគ្គ​១៦​ក្រុម៖

បារាំង​ ប៉ះ​អាហ្សង់ទីន (ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៨ ម៉ោង​៩​យប់)

អ៊ុយរូហ្គាយ​ ប៉ះ​ព័រទុយហ្គាល់​ (ថ្ងៃ​សៅរ៍​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ម៉ោង​១​រំលង​អាធ្រាត្រ)​

​អេស្ប៉ាញ​ ប៉ះ​រុស្ស៊ី​ (ថ្ងៃ​អាទិត្យ​ ទី​១ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ម៉ោង​៩​យប់​)

ក្រូអាត​ ប៉ះ​ដាណឺម៉ាក​ (ថ្ងៃ​អាទិត្យ​ ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ម៉ោង​១​រំលង​អាធ្រាត្រ)​

ប្រេស៊ីល​ ប៉ះ​ម៉ិកស៊ីកូ​ (ថ្ងៃ​ចន្ទ​ ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ម៉ោង​៩​យប់​)​

ស៊ុយអែត​ ប៉ះ​ស្វីស​ (ថ្ងៃ​អង្គារ ទី​៣​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ម៉ោង​៩​យប់​)៕

អត្ថបទ៖ វិរ័ត្ន