ធឿន​ ធារ៉ា​ បង្ហើប​ប្រាប់​ថ្ងៃ​ចូល​រោងការ​ ក្រោយ​ស្គាល់​គ្នា​អស់​២ឆ្នាំ​មក​ហើយ​

  • 2018-06-28 02:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ពូកែ​វ៉ៃ​កែង​ ធឿន​ ធារ៉ា​ បង្ហើប​ថា​ នៅ​មិន​យូរ​នោះ​ទេ​ នឹង​ចូល​រោងការ​ហើយ​ បន្ទាប់​ពី​ស្គាល់​ចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល​២ឆ្នាំ​មក​ហើយ​នេះ​ អាច​ចន្លោះ​ពី​ភ្ជុំបិណ្ឌ​ ឬ​ក៏​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​តែ​ម្ដង។​

កីឡាករ ធឿន ធារ៉ា​

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ គូ​ដណ្ដឹង​របស់​គេ​ជា​អ្នក​នៅ​ស្រុក​ភូមិ​ជា​មួយ​គ្នា​ឯ​ខេត្ត​ព្រៃវែង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ផ្ទះ​នៅ​ជិត​គ្នា​ប្រហែល​២០០​ទៀត​ផង។​ ដោយ​សារ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ក៏​យូរ​មក​ហើយ​ ខណៈ​ឪពុក​ម្ដាយ​ទាំង​សង់​ខាង​ក៏​បាន​ដឹងឮ​ និង​យល់ព្រម​ផង​នោះ​ ដូច្នេះ​មិន​យូរ​ទេ​ អាច​ថា​បើ​មិន​អំឡុង​ភ្ជុំបិណ្ឌ​ ឬយ៉ាង​យូរ​បំផុត​ចូល​ឆ្នាំ​ខ្មែរ​នេះឯង។​

ធឿន​ ធារ៉ា​ និង​គូដណ្ដឹង

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​រូប​នេះ​បន្ថែម​ថា​ ប្រាក់​បណ្ដាការ​បាន​ផ្ដល់​ឲ្យ​ខាង​ស្រី​ខ្លះ​ៗ​រួម​មក​ហើយ​ ឥលូវ​នេះ​កំពុង​សន្សំ​ពី​ការ​ឡើង​សង្វៀន​បន្ថែម​ទៀត​ដើម្បី​បង្គ្រប់​ និង​ឈាន​ចូល​ដល់​ថ្ងៃ​រៀប​ការ​តែ​ម្ដង។​

ធឿន​ ធារ៉ា​ ឈ្នះ​ថៃ​នៅ​ CNC

រំលឹក​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ ជា​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​នេះ​ គេ​ស្គាល់​កញ្ញា​ ម៉ី​ ដែល​ជា​គូ​ដណ្ដឹង​ប្រហែល​ ២ឆ្នាំ​ មក​ហើយ​ ពួកគេ​ជា​អ្នក​អ្នក​ខេត្ត​ព្រៃវែង​ជា​មួយ​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​