ពេជ្រ ម្ទេសខ្មាំង នឹងបង្ហាញខ្លួនលើកទី១ ពានស្ដេចថៃ មាន២៣ប្រទេសចូលរួម
- 2018-06-27 07:51:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង នឹងបង្ហាញខ្លួនលើកទី១ ពានស្ដេចថៃ មាន២៣ប្រទេសចូលរួម
ចន្លោះមិនឃើញ
កីឡាករប្រដាល់សកលឆ្នើមរបស់កម្ពុជា ពេជ្រ ម្ទេសខ្មាំង នឹងចូលរួមក្នុងកម្មវិធីប្រដាល់ដណ្ដើមពានរង្វាន់ស្ដេចថៃ ដែលមាន៣២ប្រទេសចូលរួមនាចុងខែមិថុនា ឆ្នាំ២០១៨នេះ។
ពេជ្រ ម្ទេសខ្មាំង បានឲ្យដឹងថា ឥលូវនេះរូបគេកំពុងធ្វើដំណើរទៅប្រទេសថៃជាមួយកីឡាករ២រូបផ្សេងទៀត ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ស្ដេចថៃដែលនឹងចាប់ផ្តើមនាចុងខែមិថុនា ឆ្នាំ២០១៨នេះ។
ម្ចាស់មេដាយមាសកីឡាជាតិលើកទី២ ប្រភេទប្រដាល់សកលរូបនេះបន្ថែមថា នេះជាលើកទី១ដែលបានចូលរួមព្រឹត្តិការរបស់ប្រទេសថៃ។ ចំពោះការហ្វឹកហាត់វិញក៏បានជាប់លាប់ល្អផងដែរ តាំងតែពីការប្រមូលផ្ដុំកីឡាករជម្រើសជាតិមកម្ល៉េះ។ ចំពោះការសង្ឃឹមវិញចេះតែមានហើយ ព្រោះបានហ្វឹកហាត់រហូត ប៉ុន្តែលទ្ធផលយ៉ាងណានោះ ក៏មិនទាន់ដឹងដែរ ព្រោះគេក៏ជាអ្នកខ្លាំងៗដូចគ្នា។
ពេជ្រ ម្ទេសខ្មាំង និងកីឡាករ២រូបទៀត ឥលូវនេះកំពុងធ្វើដំណើរទៅប្រទេសថៃ ដែលដឹកនាំដោយលោកគ្រូ វ៉ែន សុផល និងគ្រូជនជាតិគុយបា ដើម្បីទៅចូលរួមប្រកួតបានរង្វាន់ស្ដេចថៃ លើប្រភេទកីឡាប្រដាល់សកល នឹងចាប់ផ្ដើមចុងខែមិថុនា ឆ្នាំ២០១៨៕