សុខ​ ធី​ ជា​អ្នក​ប្រដាល់​ទី១​របស់​កម្ពុជា​ បាន​តម្លៃ​ខ្លួន​ ១ម៉ឺន​ ពី​ One Championshiop

  • 2018-06-27 03:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រដាល់​ដែល​កំពុង​ល្បីឈ្មោះ​នៅ​កម្ពុជា​ សុខ​ ធី​ ក្លាយ​ជា​អ្នក​​ប្រដាល់​ទី១​ របស់​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ទៅ​ ១ម៉ឺន​ដុល្លារ​ ខណៈ​ពី​មុន​មក​មិន​ទាត់​មាន​កីឡាករ​ណា​ទទួល​បាន​បែប​នេះ​ទេ។​

រូបភាពហ្វេសបុក សុខ ​ធី

បើ​តាម​ការ​ឲ្យ​ដឹង​ខ្លី​ពី​លោក​ ហ៊ុន​ ច័ន្ទរាជ​ ដែល​ជា​គ្រូ​ប្រចាំ​ក្លឹប​​ប្រដាល់​ Cambodian Top Team​ ថា​ បើ​បូក​និង​តម្លៃ​ខ្លួន​គេ​សង​ជំងឺ​ចិត្ត​ចំនួន​ ៥ពាន់​ដុល្លារ​ នេះ​ទៀត​នោះ ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ខាង​លើ​ បាន​តម្លៃ​ខ្លួន​ដល់​ទៅ​ ១ម៉ឺន​ ដុល្លារ​ហើយ។​

កីឡាករ​ សុខ​ ធី​

គ្រូ​ប្រដាល់​ស្រឡាញ់​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ថា​ តម្លៃ​ខ្លួន​សរុប​ទាំង​អស់​ ១ម៉ឺន​ ដុល្លារ​នេះ​ ជា​តម្លៃ​ខ្លួន​ឯកត្តកម្ម​មួយ​ខ្ពស់​ជាង​គេ​បំផុត​ មិន​ទាន់​មាន​កីឡាករ​កម្ពុជា​រូប​ណា​បាន​តម្លៃ​ខ្លួន​ច្រើន​បែប​នេះ​ឡើយ​ នៅ​ក្នុង​កម្មវិធី​ One Championship។​ កូន​សិស្ស​របស់​លោក​មួយ​ចំនួន​ដែល​ធ្លាប់​ចេញ​ទៅ​ពី​មុន​ ទទួល​បាន​តម្លៃ​ខ្លួន​ខ្ទង់​ពាន​ដូច​គ្នា​ប៉ុន្តែ​មិន​ច្រើន​ដល់​ សុខ​ ធី​ ឡើយ​ ខណៈ​មាន​អ្នក​ខ្លះ​ឈ្នះ​បាន​ ៥ពាន​ និង​បាន​ត្រឹម​ ២ពាន់​ដុល្លារ​ប៉ុណ្ណោះ។​

លោកគ្រូ ហ៊ុន​ ច័ន្ទរាជ

អតីត​អ្នក​ប្រដាល់​ MMA​ រូប​បន្ថែម​ថា​ មូលហេតុ​ ម្ចាស់​ខ្សែក្រវាត់​ គូបូតា​ ខាង​លើ​បាន​តម្លៃ​ខ្លួន​ច្រើន​បែប​នេះ​ ព្រោះ​កម្មវិធី​ប្រដាល់​សេរី​ ឬ​ប្រដាល់​គុន​ខ្មែរ​នេះ​ គេ​ជ្រើសរើស​តែ​លំដាប់​កីឡាករ​ដែល​ល្បី​ខ្លាំង​នៅ​ក្នុង​ប្រទេស​ និង​មាន​សមត្ថភាព​ខ្លាំង​ទើប​បាន​ឡើង​ប្រកួត។​ ណា​មួយ​ជា​កម្មវិធី​ ដែល​ One Championship​ ទើប​បង្កើត​ One Super Series​ នេះ​ឡើង​សម្រាប់​តែ​អ្នក​ល្បី​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​តម្លៃ​ខ្លួន​​ក៏​វា​សម​ទៅ​តាម​នេះ​ដែរ។​

កីឡាករ​ សុខ​ ធី ខោស

រំលឹក​ដែរ​ថា​ កីឡាករ​វ័យ​ក្មេង​ សុខ​ ធី​ ត្រូវ​អាជ្ញាកណ្ដាល​ក្នុង​កម្មវិធី​ One Super Series​ កាត់​សេចក្ដី​ឲ្យ​ចាញ់​ពិន្ទុ​ ២-១​ លើ​ជើង​ខ្លាំង​លំដាប់​ប្រទេស​របស់​ថៃ​ Lerdsila​ កាល​ពី​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​ឯ​ទីក្រុង​ម៉ាកាវ។​ ដោយ​មាន​ការ​តវ៉ា​ពី​គ្រូ​ និង​អ្នក​គាំទ្រ​កម្ពុជា​ផង​នោះ​ One Championship​ ក៏​យល់​ឃើញ​ថា​ឈ្នះ​ដែរ​នោះ​ ក៏​សម្រេច​សម្របសម្រួល​ឲ្យ​សង​ជំងឺ​ចិត្ត​ឲ្យ​តម្លៃ​ខ្លួន​គុណ​និង​ពីរ​ ថែម​ទាំង​នឹង​ដាក់​ឲ្យ​សងសឹក​នៅ​ពេល​ឆាប់ៗ​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម