តោះ!​ មក​ដឹង​ប្រវត្តិ​ខ្លះៗ​របស់​កីឡា​ហាប់គីដូ​ និង​ការ​ចូល​មក​កាន់​កម្ពុជា​

  • 2018-06-28 07:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាប់គីដូ​ ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​ក្នុង​ចំណោម​កីឡា​ដទៃ​ទៀត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​បាន​មក​ដល់​ប្រទេស​កម្ពុជា​តាំង​ពី​ ឆ្នាំ​១៩៦៩​ មក​ម្ល៉េះ​ ដែល​ឥលូវ​នេះ​មាន​ជា​សហព័ន្ធ​ត្រឹមត្រូវ​ និង​សកម្មភាព​នានា​ដល់​បច្ចុប្បន្ន។​

រូបភាពសហព័ន្ធ

លោក​ គង់​ ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​ឲ្យ​ដឹង​ថា​ កីឡា​នេះ​ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​របស់​ប្រទេស​កូរ៉េខាងត្បូង​ ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​កូរ៉េ​ផ្ទាល់​តែ​ម្ដង​នៅ​អំឡុង​ឆ្នាំ​១៩៤០។​ កីឡា​មួយ​នេះ​ជា​ប្រភេទ​ក្បាច់​គុន​មួយ​ ដែល​ចាប់​បញ្ចូល​គ្នា​ពី​ស្នៀត​គុន​ប្រយុទ្ធ​ផ្សេងៗ​ជា​ច្រើន។​

លោក​ គង់​ ធីណា​ អគ្គលេខាធិការ​

ស្ថាបនិក​របស់​សហព័ន្ធ​ខាង​លើ​បន្ថែម​ថា​ ក្បាច់​គុន​នេះ​គឺ​មាន​គ្រប់​ស្នៀត​ទាំង​អស់​ មិន​ថា​ស្នៀត​ទាត់​ ស្នៀត​កាច់​ ស្នៀត​ឃ្លេ​ លោត​ កណ្ដាប់ដៃ​នោះ​ទេ​ ពោល​គឺ​មាន​ទាំង​អស់​តែ​ម្ដង។​ ព្រឹទ្ធាចារ្យ​ ៥រូប​ ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​ក្នុង​ឆ្នាំ​២០០១​ រួម​មាន​ លោក​ព្រឹទ្ធាចារ្យ​ សាន​គឹមស៊ាន​ អ៊ឹង​ សំរេច​ ឆាយ ហុកគីម​ សេង ប៊ុន​សុង​ តាំង សិលា​ ។​

រូបភាពសហព័ន្ធ
សិស្សគុន​កីឡាហាប់គីដូ

​បច្ចុប្បន្ន​នេះ​ប្រធាន​សហព័ន្ធ​ខ្មែរ​ហាប់គីដូ​ គឺ​ដឹកនាំ​ដោយ​លោក​ ម៉ក់​ សំអុល​ ចំពោះ​ទីតាំង​ហ្វឹកហាត់​វិញ​នៅ​ដំបូល​អគារ​កីឡា​សូហ្វតេនីស​កម្ពុជា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ នៅ​វីដេអូ​ក្រោយ​ៗទៅ​ Sabay​ លើក​យក​ស្នៀត​ពិសេសៗ​របស់​កីឡា​ខាង​លើ​នេះ​មក​បង្ហាញ​ប្រិយមិត្ត​ សូម​រង់ចាំ​ទស្សនា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម