ស្ងាត់ៗ Neymar ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​ទូរសព្ទ​ធំ​មួយ​របស់​ចិន

  • 2018-06-28 07:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ កីឡា​ករ​បាល់ទាត់​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ Neymar ទើប​នឹង​ក្លាយ​ជា​អ្នក​តំណាង​ទូរសព្ទ OPPO F7 សម្រាប់​រដូវ​កាល World Cup FIFA 2018 ដើម្បី​ផ្សព្វផ្សាយ​ជុំវិញ​ពិភព​លោក។

OPPO F7 មាន​អេក្រង់ Super Full Screen (Notch Screen) ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ីញ លាត ៨២,៥% ជាមួយ​កម្រិត Full HD+ និង​ដង់ស៊ីតេ​អេក្រង់ 405 ppi ហើយ​មាន ៣ ពណ៌ ក្រហម (Solar Red) ប្រាក់ (Moonlight Silver) និង​ពេជ្រ​ខ្មៅ (Diamond Black) ។

ចំណុច​ពិសេស​ត្រង់​កាមេរ៉ា​មុខ​ទំហំ 25MP ធំ​ជាង​គេ​បច្ចុប្បន្ន និង​បំពាក់​បច្ចេកវិទ្យា AI Beauty 2.0 ហើយ​អាច​ចាប់​យក​ចំណុច​សម្គាល់​សំខាន់ៗ (focus point) លើ​ផ្ទៃមុខ​រហូត​ដល់ ២៩៦ ចំណុច និង​អាច​សម្គាល់​ភេទ អាយុ សម្បុរ ស្បែក​ទៀត​ផង។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន Chip Helio P60, RAM 4GB ឬ 6GB, ROM 64GB ឬ 128GB, បន្ថែម microSD បាន​ដល់ 256GB, និង​កម្លាំង​ថ្ម 3400mAh៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម