មកស្រុកខ្មែរលើកនេះ Mark Prin រំភើបរកពាក្យអ្វីនិយាយមិនត្រូវ

  • 2018-07-02 02:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងថៃលោក Mark Prin បានធ្វើឲ្យហ្វេនៗនៅភ្នំពេញមិនតិចទេឈរទទួលស្វាគមន៍ចង់ថតរូបអនុស្សាវរីយ៍ និងជួបមុខផ្ទាល់ដូចទឹកបាក់ទំនប់នៅផ្សារទំនើប អុីអន២។ ជាក់ស្តែងការខ្លួនមកកាន់ប្រទេសកម្ពុជា លោក Mark Prin គឺពិតជារំភើប និងមានអារម្មណ៍ថាកក់ក្តៅខ្លាំងចំពោះការទទួលស្វាគមន៍លោកតាំងពីព្រលានយន្តហោះ រហូតមកដល់កន្លែងកម្មវិធីសម្ពោធហាងសម្លៀកបំពាក់។

តារាប្រុសសង្ហារូបនេះបានស្វាគមន៍ទៅកាន់អ្នកគាំទ្រថា នេះមិនមែនជាលើឹកទី១ទេ ដែលលោកមកកាន់ប្រទេសកម្ពុជា ដោយលោកធ្លាប់មកជាមួយដៃគូសម្តែងកញ្ញា Kimberley​ តែអ្វីដែលមិនគួរឲ្យជឿ គឺការមកលើកនេះ លោកមិននឹកស្មានថាហ្វេនៗនៅកម្ពុជាទាំងអស់ទទួលស្វាគមន៍ និងគាំទ្រលោកខ្លាំងដល់ថ្នាក់នេះសោះ។ "អរគុណចំពោះការគាំទ្រ និងការសម្តែងរបស់ខ្ញុំ សន្យាជួបគ្នាឱកាសក្រោយទៀតជាមួយនឹងហ្វេនៗកម្ពុជា" ។​

អត្ថបទ៖ សិរីរត្នន៍

ថតផ្ទាល់នៅទីតាំង កម្មវីធីសម្ភោធ