ឆែក​មើល​តម្លៃ​ Vivo NEX លក់​នៅ​វៀតណាម​ មិន​ធម្មតា​ឡើយ​

  • 2018-07-01 02:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ដើម​ខែ​មិថុនា​ Vivo NEX A និង NEX S ទូរសព្ទ​គ្មាន​ក្បាល​ឆក​ មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន។ ខណៈ​នេះ​ NEX A បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម​ ដោយ​បាន​ដាក់​លក់​នៅ​តម្លៃ​​ថ្លៃ​ជាង​នៅ​​ប្រទេស​ចិន​បន្តិច។

នៅ​ប្រទេស​វៀតណាម​ Vivo NEX A មាន​ដាក់​លក់​តម្លៃ​ជិត ១៦ លាន​ដុង (ស្មើ​ប្រមាណ​ ៧០០ ដុល្លារ)។ ចំណែក​នៅ​ប្រទេស​ចិន​ស្មាតហ្វូន​នេះ​មាន​តម្លៃ​​ប្រមាណ​ ៦០៩ ដុល្លារ ប៉ុណ្ណោះ។

Vivo NEX A និង NEX S មាន​​ផ្នែក​ខាង​មុខ​គ្រប​ដណ្ដប់​ដោយ​ផ្ទៃ​អេក្រង់​ចំនួន​ ៩១,២៤% ជា​ប្រភេទ​អេក្រង់​ Ultra FullView មាន​ទំហំ​ ៦,៥៩ អ៊ីញ​ Super AMOLED កម្រិត​ FHD+។

NEX​ Sគឺ​ជា​ស្មាតហ្វូន​ប្រភេទ Flagship ដែល​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៨ GB និង​មាន​​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​​ ១២៨/២៥៦ GB រួម​ទាំង​ថ្ម​ទំហំ​ ៤០០០ mAh។

ចំណែក NEX A វិញ​​មាន​ប្រើ​ត្រឹម​បន្ទះ​ឈីប​ Snapdragon 710 រួម​ជា​មួយ​ RAM ទំហំ​ ៦ GB អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ GB និង​មាន​ថ្ម​ទំហំ​ ៤០០០ mAh ដូច​គ្នា៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម