Nubia មាន​ស្មាតហ្វូន​ធុន​ធ្ងន់ ​គ្រោង​ប្រើ​រចនាបថ​អេក្រង់​ភ្លោះ​កាន់​តែ​ទំនើប

  • 2018-07-02 00:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nubia លោក Ni Fei កន្លង​ទៅ​ធ្លាប់​បង្ហើប​ពី​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ថា​នឹង​ប្រើ​អេក្រង់ Full Screen 3.0 ជា​រចនាបថ​ដែល​មាន​ផ្ទៃ​លាត​ស្មើ​ធំ​ជាង​មុន ខណៈ​ Z17S ឆ្នាំ​ទៅ​មាន​មាត្រដ្ឋាន ៩០,៣៦ ភាគរយ ដោយ​ឡែក​សម្រាប់ Z18 ក្នុង​ឆ្នាំ​នេះ ក៏​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​រូបរាង Render ប៉ុន្មាន​សន្លឹក​នៅ​លើ SlashLeaks

ផ្អែក​ទៅ​តាម​រូបភាព ផ្នែក​អេក្រង់​ខាង​មុខ​ទំនង​កាន់​តែ​ពេញ​ស្អាត សល់​គែម​សង​ខាង​តិច​បំផុត ហើយ​គ្មាន​ស្នាម​ឆក បូក​ផ្សំ​ការ​លាក់​កាមេរ៉ា​មុខ​នៅ​ទីតាំង​តូច​ណា​មួយ ប៉ុន្តែ​ប្រភព​ជឿជាក់​ថា​នឹង​គ្មាន​ប្រភេទ Pop-up កាមេរ៉ា​ដូច​ត្រកូល Vivo NEX នោះ​ឡើយ។ ផ្នែក​ខាង​ក្រោម​មាន​រន្ធ​ដោត​ទំហំ ៣,៥ ម.ម រន្ធ USB-C និង​រន្ធ​បញ្ចេញ​សំឡេង Speaker ដោយ​ផ្នែក​ចំហៀង​សង​ខាង​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ។

ចំណុច​រសើប​ផ្សេង​ទៀត តាម​រយៈ​ការ​បង្ហាញ​រូប​នាឡិកា​នៅ​ផ្នែក​ខាង​ក្រោយ​ម៉ាស៊ីន ជា​មុខងារ​អេក្រង់​ភ្លោះ ដែល​កម្រ​នឹង​ប្រទះ​ឃើញ​ប្រើប្រាស់​លើ​ស្មាតហ្វូន​ដទៃ សម្រប​កាមេរ៉ា​ភ្លោះ អម​គ្រាប់ Flash Dual-LED។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី