ទីបំផុត! កូរ៉េខាងត្បូង សម្រេចកាត់បន្ថយម៉ោងធ្វើការ១៦ម៉ោង អ្នកហ៊ានល្មើសអាចជាប់គុក២ឆ្នាំ
- 2018-07-02 07:23:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! កូរ៉េខាងត្បូង សម្រេចកាត់បន្ថយម៉ោងធ្វើការ១៦ម៉ោង អ្នកហ៊ានល្មើសអាចជាប់គុក២ឆ្នាំ
ចន្លោះមិនឃើញ
កូរ៉េខាងត្បូង បានប្រកាសជាផ្លូវការនូវរយៈពេលធ្វើការអតិបរមារបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការដោះស្រាយបញ្ហាម៉ោងការងារដ៏យូរអង្វែងរបស់ប្រទេសនេះ។
ច្បាប់ថ្មីដែលជាការសន្យាដោយផ្ទាល់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចូលជាធរមាន និងចាប់ផ្ដើមពីថ្ងៃអាទិត្យ សម្រាប់ក្រុមហ៊ុនដែលមានបុគ្គលិកលើសពី ៣០០នាក់ , ទីភ្នាក់ងាររដ្ឋ និងការិយាល័យរដ្ឋាភិបាល។
នៅក្រោមច្បាប់នេះ ម៉ោងធ្វើការប្រចាំសប្ដាហ៍ នឹងត្រូវកាត់បន្ថយពី ៦៨ម៉ោង មកសល់ត្រឹមតែ ៥២ម៉ោងប៉ុណ្ណោះ ខណៈបុគ្គលិកនៅកូរ៉េខាងត្បូង នឹងត្រូវបានអនុញ្ញាតឲ្យធ្វើការ ៤០ម៉ោងសម្រាប់ថ្ងៃធម្មតា និង ១២ម៉ោងទៀតសម្រាប់ការថែមម៉ោង។
គួរបញ្ជាក់ថា ជនណាដែលបង្ខំឲ្យនិយោជិករបស់ខ្លួនធ្វើការលើសពី ៥២ម៉ោងក្នុងមួយសប្ដាហ៍ អាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់ ២០លានវ៉ុន ដែលស្មើនឹង ១៧ ៨០០ ដុល្លារអាមេរិក៕
ចុចអាន៖