មូលហេតុទាំងនេះហើយ ទើបអ្នកមុជទឹកអង់គ្លេស អាចរកឃើញក្មេងថៃក្នុងរូងភ្នំមុនគេបង្អស់ (មានវីដេអូ)
- 2018-07-03 02:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុទាំងនេះហើយ ទើបអ្នកមុជទឹកអង់គ្លេស អាចរកឃើញក្មេងថៃក្នុងរូងភ្នំមុនគេបង្អស់ (មានវីដេអូ)
ចន្លោះមិនឃើញ
បន្ទាប់ពីបានបាត់ខ្លួននៅក្នុងរូងភ្នំអស់រយៈពេល១០ថ្ងៃ ក្មេងប្រុសថៃ និងគ្រូបង្វឹកទាំង១៣នាក់ ត្រូវបានរកឃើញមុនគេបង្អស់ ដោយក្រុមអ្នកជ្រមុជទឹកអង់គ្លេស នៅចម្ងាយ៤០០ម៉ែត្រពីតំបន់ Pattaya Beach ក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ាយ ប្រទេសថៃ។
ក្រុមជ្រមុជទឹកអង់គ្លេសនោះ រួមមាន លោក Richard Stanton, លោក Robert Harper និង លោក John Volanthen។ ពួកគេគឺជាអ្នកជំនាញសកលសម្រាប់ការរុករកក្នុងប្រព័ន្ធក្រោមដី ហើយត្រូវបានបញ្ជូនឲ្យមកចូលរួមការរុករកខាងលើ ដោយសារតែពួកគេមានសមត្ថភាពអស្ចារ្យបំផុតសម្រាប់ការងារមួយនេះ។
អនុប្រធានក្រុមប្រឹក្សាសង្គ្រោះរបស់ចក្រភពអង់គ្លេស British Cave Rescue Council លោក Bill Whitehouse បាននិយាយថា «ពួកគេមានបទពិសោធន៍ និងអាចធ្វើការងារនេះបាន។ ពួកគេធ្លាប់បានធ្វើការរុករកជុំវិញពិភពលោក»។
ជាមួយគ្នានេះ មេបញ្ជាការកងពលយោធាទី៣៧ថៃ លោក Buncha Duriyapan បានប្រាប់ឲ្យដឹងថា អ្នកជ្រមុជទឹកអង់គ្លេសទាំង៣ បានមកធ្វើការរុករកភ្លាមៗ ក្រោយពេលចុះពីយន្តហោះ។
«អ្នកជំនាញជ្រមុជទឹកទាំងនោះបានចុះពីយន្តហោះ មកកាន់រូងភ្នំភ្លាមៗដើម្បីធ្វើការវាយតម្លៃ»។ នេះបើតាមសម្ដីមេបញ្ជាការខាងលើ។
មិនតែប៉ុណ្ណោះ នៅពេលសួរនាំអំពីបេសកកម្ម លោក John Volanthen មិនបានឆ្លើយតបអ្វីច្រើនទៅកាន់សារព័ត៌មានឡើយ ដោយគ្រាន់តែនិយាយថា «យើងមានភារកិច្ចត្រូវធ្វើ»។
គួរបញ្ជាក់ថា ក្មេងប្រុសថៃទាំង១២នាក់ រួមទាំងគ្រូបង្វឹកម្នាក់ផងនោះ គឺនៅរស់រានមានជីវិតទាំងអស់គ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖