លោក Najib ក្លាយជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវចាប់ខ្លួនដំបូងគេបង្អស់

  • 2018-07-04 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល ៨​សប្ដាហ៍​ក្រោយ​ពី​ចាញ់​ការ​បោះ​ឆ្នោត អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កក្កដា ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ។

យោង​តាម​កាសែត Straitstimes ឲ្យ​ដឹង​ថា លោក Najib Razak ក្លាយ​ជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពេល​ចាញ់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ៩ ខែ​ឧសភា​កន្លង​ទៅ។ ជាមួយ​គ្នា​ដែរ​ អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​តុលាការ​នា​ព្រឹក​នេះ​ផ្ទាល់​តែ​ម្ដង។

គួរ​ឲ្យ​ដឹង​ថា លោក​ Najib ត្រូវ​បាន​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​លួច​លុយ​ពី​មូលនិធិ 1MDB (1Malaysia Development Berhad) ៕

ចុចអាន ៖

ប្រភព៖ Straitstimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី