មកមើល ទិដ្ឋភាពភូមិគ្រឹះខ្មោចស្ដេចគ្រឿងញៀន ក្លាយជាកន្លែងកម្សាន្ត

  • 2018-07-04 04:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ភូមិ​គ្រឹះ​បាក់​បែក​របស់​ស្ដេច​គ្រឿង​ញៀន​ដ៏​ល្បី​ឈ្មោះ Pablo Escobar បែរ​ក្លាយ​ជា​កន្លែង​បាញ់​បាល់​ពណ៌​ទៅ​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។

ភូមិគ្រឹះ​នេះ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ជា​ទី​តាំង​បាញ់​គ្រាប់​បាល់​ពណ៌​ដែល​អ្នក​ទេសចរ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៥៦ ដុល្លារ​ដើម្បី​ចូល​លេង​នៅ​ទី​នេះ។ លើស​ពី​នេះ​ទៀត គេ​ក៏​បាន​បង្កើត​បារ​មួយ​កន្លែង​នៅ​ទី​នោះ​ដើម្បី​លក់​ម្ហូប​អាហារ និង​ទឹក​ដល់​ភ្ញៀវ​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា ភូមិ​គ្រឹះ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ ១៩៨៤ ដើម្បី​លាក់​លុយ និង​កូកាអ៊ីន​របស់​ស្ដេច​គ្រឿង​ញៀន​រូប​នេះ ប៉ុន្តែ​ត្រូវ​បាន​កម្ទេច​ដោយ​សត្រូវ​របស់​លោក​ដែល​បាន​ដាក់​ម្សៅ​ផ្ទុះ TNT ២០០ គីឡូក្រាម​ក្នុង​បន្ទប់​ទឹក​កាល​ពី​ឆ្នាំ ១៩៩៣។ ចំណែកឯ ស្ដេច​គ្រឿង​ញៀន​ផ្ទាល់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទីក្រុង​កំណើត​របស់​ខ្លួន​ក្នុង​ប្រទេស កូឡុំប៊ី​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម