រដ្ឋមន្ត្រីអង់គ្លេស ហាត់សមពិធីត្រៀមសម្រាប់ពេលម្ចាស់ក្សត្រីសោយទិវង្គត

  • 2018-07-02 02:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីអង់គ្លេស ត្រូវ​បាន​រាយ​ការណ៍​ថា​កំពុង​ហាត់​សម​ក្នុង​ការ​រៀប​ចំ​ព្រះរាជ​ពិធី​បុណ្យ​សព​រយៈ​ពេល ១០​ថ្ងៃ​ត្រៀម​សម្រាប់​ពេល​ម្ចាស់​ក្សត្រី Elizabeth II សោយទិវង្គត។​

ការ​ហាត់​សម​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "Castle Dove” ហើយ​ត្រូវ​បាន​រៀប​ចំ​ឡើង​បន្ទាប់​ពី​ម្ចាស់​ក្សត្រី​លុប​ចោល​​ពិធី​មួយ​នៅ St Paul's Cathedral ដោ​យសារ​បញ្ហា​សុខភាព។ យោង​តាម​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា ការ​ធ្វើ​លំហាត់​សម​នេះ គឺ​ដើម្បី​ត្រៀម​ពេល​ដែល​ម្ចាស់​ក្សត្រី​សោយទិវង្គត​ខណៈ​ដែល​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​កាន់​តែ​វិវត្ត។

គួរ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៨​នេះ ម្ចាស់​ក្សត្រី Elizbeth II មាន​ព្រះ​ជន្ម ៩២ ព្រះ​វស្សា​ហើយ ខណៈ​ដែល​សុខភាព​មាន​បញ្ហា ទើប​តម្រូវ​ឲ្យ​ព្រះ​អង្គ​លុប​ចោល​ពិធី​យ៉ាង​ច្រើន​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Express   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី