ប្រយ័ត្ន​គេ​ធ្វើ​ស៊ី! គិត​បន្តិច​សិន បើ​មាន​កម្មវិធី​ណា​តម្រូវ​ឲ្យ​ភ្ជាប់​ជាមួយ Gmail

  • 2018-07-04 05:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​លោក អ៊ូ ផាន់​ណារិទ្ធ ជា​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកវិទ្យា និង​សុវត្ថិភាព​កុំព្យូទ័រ​អះអាង​ថា កម្មវិធី​មួយ​ចំនួន (Third_Party) ដែល​អាច​មាន​សិទ្ធិ​ភ្ជាប់ (Access) ចូល​ទៅ​កាន់​គណនី Gmail របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ វា​អាច​មាន​លទ្ធភាព​ក្នុង​ការ​អាន​សារ សរសេរ​សារ និង​លុប​សារ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

​អ្នក​អាច​ចូល​ទៅ​មើល​ថា តើ​កម្មវិធី​ណា​ខ្លះ​បាន​ភ្ជាប់​ចូល​ទៅ​កាន់​គណនី Gmail ឬ Google Drive របស់​អ្នក​ដូច​ខាងក្រោម៖

  • ១. ចូល​ទៅ​កាន់ Google's "My Account" ហើយ​ធ្វើការ Log-in ជាមួយ​និង​គណនី (username/password) របស់ Gmail អ្នក

  • ២. នៅ​ពេល​ដែល​អ្នក Log-in រួច នោះ​អ្នក​និង​អាច​ឃើញ​នូវ​រាល់​កម្មវិធី​ទាំងឡាយ​ណា​ដែល​អ្នក​បាន​ផ្តល់​សិទ្ធ​ចូល​ទៅ​កាន់​គណនី Google ដោយ​រួម​មាន Gmail និង Google Drive ជាដើម។

  • ៣. ចំពោះ​កម្មវិធី​ណា​ដែល​ភ្ជាប់​ចូល​ទៅកាន់ Gmail (ឧទាហរណ៍) នោះ​វា​និង​ចេញ​ពាក្យ​ប្រាប់​ឲ្យ​យើង​ដឹង "Has access to Gmail"

  • ៤​. អ្នក​អាច​ធ្វើការ​លុប​ចោល​នូវ​សិទ្ធិ​ភ្ជាប់​ដោយ​ចុច​ទៅ​លើ​ប៊ូតុង ​ "Remove Access" button។

រូបភាព៖ អ៊ូ ផាន់​ណារិទ្ធ

សូម​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ឬ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មុន​និង​អ្នក អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​ធ្វើការ​ភ្ជាប់​ទៅ​កាន់​គណនី Google របស់​អ្នក នោះ​អ្នក​អាច​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ដោយ​មិន​ដឹង​ខ្លួន៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី