មុខងារ​ថ្មី​មួយ​លើ iPad ឆ្នាំ ២០១៨ នឹង​អាច​មាន​ប្រើ​មិន​ចាញ់ iPhone X

  • 2018-07-04 13:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 មិន​ទាន់​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្តី ប៉ុន្តែ​តាម​រយៈ​ជំនាន់​សាកល្បង (Beta) ក៏​បើក​ឲ្យ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី Developer សាកល្បង​ប្រើ​ជា​បណ្តោះ​អាសន្ន។ ថ្មីៗ​នេះ​លោក Steve Troughton-Smith ជា Developer ល្បី​ឈ្មោះ​មួយ​រូប​នៅ Apple បាន​ទម្លាយ​ថា​ក្នុង iOS 12 បាន​រក​ឃើញ​មុខងារ​ Animoji និង Memoji អាច​គាំទ្រ​ការ​ប្រើប្រាស់​លើ iPad ដូច iPhone X អ៊ីចឹង​ដែរ។

ដោយ​បង្ហោះ​ផ្សាយ​ក្នុង​គណនី Twitter លោក​បាន​សង្កត់​ធ្ងន់​ថា​ AvatarKits នឹង​មក​ដល់​នៅ​លើ iPad ហើយ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា TrueDepth Camera ដើម្បី​ដំណើរការ​មុខងារ Face ID ក៏​ដូច​ជា Animoji សម្រាប់ iPad Pro ឆ្នាំ ២០១៨។ ជុំវិញ​រចនាបថ​រូបរាង នឹង​មាន​ផ្ទៃ​អេក្រង់​ពេញ​គែម​សង​ខាង គ្មាន​ស្នាម​ឆក ហើយ​លុប​ចោល​ប៊ូតុង Home។

ចចាមអារ៉ាម​កន្លង​ទៅ​ពី Economic Daily News ធ្លាប់​បញ្ជាក់​ថា iPad Pro ឆ្នាំ​នេះ​នឹង​មាន​ទំហំ​អេក្រង់ ១១ អ៊ីញ រំពឹង​ប្រើប្រាស់ CPU ជំនាន់ A11 ឬ A12 មាន​អង្គ​គណនា​ប្រភេទ Octa-Core ​ប្រាំ​បី​គ្រាប់ ប៉ុន្តែ​ជុំវិញ​ដំណឹង​ច្បាស់ការ​យើង​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់​ក្នុង​អំឡុង​ខែ​កញ្ញា រួម​គ្នា​នឹង iPhone សេរ៊ី​ចុង​ក្រោយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា