ដឹងមូលហេតុ ស្ត្រីឥណ្ឌាមិនទទួលទានទឹក ទោះកំពុងប្រឈមរលកកម្ដៅ
- 2018-07-05 02:56:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ ស្ត្រីឥណ្ឌាមិនទទួលទានទឹក ទោះកំពុងប្រឈមរលកកម្ដៅ
ចន្លោះមិនឃើញ
ខណៈពេលដែលប្រទេស ឥណ្ឌាកំពុងជួបប្រទះបញ្ហារលកកម្ដៅ ស្ត្រីជាច្រើននាំគ្នាមិនទទួលទានទឹកបើទោះបីជាសីតុណ្ហភាពកើនដល់ ៤០អង្សាក៏ដោយ។
ក្មេងស្រីម្នាក់រស់នៅតំបន់អនាធិបតេយ្យមួយនៃទីក្រុង Delhi ឲ្យដឹងថា "ពេលខ្លះខ្ញុំញ៉ាំទឹកតិចតួចប៉ុណ្ណោះ ដោយសារកន្លែងដែលយើងទៅបន្ទប់ទឹក សម្បូរមនុស្សប្រុស ហើយខ្ញុំខ្លាចនឹងទៅទីនោះណាស់។” លើសពីនេះទៀត ក្មេងស្រីវ័យ ១៣ឆ្នាំខាងលើ បានព្យាយាមមិនញ៉ាំអាហារច្រើននោះទេ ហើយទៅបន្ទប់ទឹកសាធារណជាមួយស្ត្រីផ្សេងទៀតតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។
គួរឲ្យដឹងដែរថា ស្ត្រីជនជាតិឥណ្ឌាដែលគ្មានបន្ទប់ទឹកត្រឹមត្រូវនៅផ្ទះ កំពុងប្រឈមមុខនឹងការរំលោភផ្លូវភេទ ខណៈពេលធ្វើដំណើរទៅបន្ទោរបង់នៅបង្គន់សាធារណ៕
ចុចអាន ៖
ឥណ្ឌាហាមឃាត់ការប្រើប្រាស់ប្លាស្ទិក បើហ៊ានល្មើសនឹងត្រូវពិន័យធ្ងន់ក
ភ្ញាក់ផ្អើល! ឥណ្ឌា និងសហរដ្ឋអាមេរិក ជាប់ក្នុងចំណោមប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តី