កែវ​ រំចង់​ អាច​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ជា​លើក​ទី៥ ​ជាប់​គ្នា​បាន​ទេ​សប្ដាហ៍​នេះ​?

  • 2018-07-06 04:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រដាល់គុន​ខ្មែរ​ កែវ​​ រំចង់​ អាច​នឹង​បង្កើន​ស្ថិតិ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ជាប់​គ្នា​​​ទី៥​ជាប់ៗ​គ្នា​​​ក្នុង​​ជំនួប​មិត្តភាព​អន្តរជាតិ​សប្ដាហ៍​នេះ​ នៅ​សង្វៀន​បាយ័ន។

កែវ​ រំចង់ ក្រហម

​ទោះ​ជា​វ័យ​ច្រើន​បន្តិច​ និង​ឈរ​ជើង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​យូរ​ណាស់​មក​ហើយ​ក្ដី​ ប៉ុន្តែ​កម្រិត​វិជ្ជា​គុន​ ការ​តាំង​ចិត្ត​ហ្វឹកហាត់​ ​និង​ភាព​ក្លាហាន​ កែវ​ រំចង់​ នៅ​តែ​បង្ហាញ​​សមត្ថភាព​​ប្រកួត​បាន​ល្អ​ដដែល។​ តាម​រយៈ​ការ​ប្រកួត​នា​ពេល​កន្លង​​មក​​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​។ ​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​​៤​លើក​​ចុង​ក្រោយ​នេះ​ កែវ រំចង់​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​៤​លើក​​ដោយ​​មិន​​ចប់​ទឹកទី៥​ឡើយ។​ រូប​គេ​នឹង​បន្ត​កំណត់​ត្រា​ឈ្នះ​សន្លប់​ទៀត ប្រសិន​បើ​រូប​គេ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ចុង​សប្តាហ៍​នេះ។

កែវ​ រំចង់ ក្រហម

ប្រវត្តិ​ប្រកួត​៤​លើក​ចុង​ក្រោយ​របស់ កែវ រំចង់

  • កែវ​ រំចង់​ ផ្ដួល​ Torngta​ សន្លប់ទឹក៣ (២២/១២/១៧)​

  • កែវ​ រំចង់​ ផ្ដួល​ Petch Pirun សន្លប់ទឹក២​ (២១/០១/១៨)​

  • កែវ​ រំចង់​ ផ្ដួល​ Takoolsing សន្លប់​ទឹក​៤ (១៧/០២/១៨)

  • កែវ​ រំចង់​ ផ្ដួល​ Petchmany សន្លប់​ទឹក២​ (១៧/៦/១៨)​

កែវ រំចង់ ឈ្នះ​កន្លងទៅ

អ្នក​លេង​ទម្ងន់​ជើងខ្លាំង កែវ រំចង់ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ឆ្លងដែន​មក​ពី​ថៃ​​ ក្នុង​ប្រភេទ​ទម្ងន់​ ៧៥​គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ចាប់​ពី​ម៉ោង​ ៣រសៀល​ តទៅ។​ ក្រៅ​ពី​នេះ​ក៏​មាន​គូមិត្តភាព​អន្តរជាតិ​១​គូ​ ទៀត​នោះ​ដែរ លន​ បញ្ញា​ ប៉ះ​ Birkban Klamuengpetch​។ កុំ​ភ្លេច​ទស្សនា​ថា​តើ​ កែវ​ រំចង់​ អាច​បន្ត​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ទៀត ​ឬ​យ៉ាង​ណា៕​

អត្ថបទ៖ នួន ស៊ីណា​