​ចិន​មាន​ App ជួល​មិត្ត​ស្រី​ សម្រួល​ដល់​បុរស​អត់​គូ

  • 2018-07-07 04:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​កំពុង​ប្រើ App ដើម្បី​ជួល​មិត្តស្រី​ក្លែងក្លាយ ពិសេស​ដើម្បី​ប្រឈម​មុខ​នឹង​សមាជិក​គ្រួសារ​ដែល​បាន​សួរ​សំនួរ​ច្រំដែល​អំពី​ជីវិត​គូស្នេហ៍​របស់​គេ។ បើ​តាម Business Insider បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ដោយសារ​ប្រទេស​ចិន​មាន​គោល​នយោបាយ​​ឲ្យ​យក​កូន​បាន​តែ​ម្នាក់​​គត់​អស់​រយៈ​៣៦​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ គោលការណ៍​នេះ​ទើប​ត្រូវ​បាន​កែប្រែ ឲ្យ​យក​កូន​បាន​២​វិញ​នៅ​៣​​នេះ ម្ល៉ោះ​ហើយ ប្រទេស​ដែល​ឲ្យ​តម្លៃ​កូន​ប្រុស​ជាង​កូន​ស្រី​មួយ​នេះ​មាន​ចំនួន​មនុស្ស​ប្រុស​​ច្រើន​ជាង​មនុស្ស​ស្រី​ប្រមាណ៣០​លាន​នាក់ (អាយុ​ចន្លោះ​ពី​២៤​ ដល់ ៤០​ឆ្នាំ)។

អតុល្យភាព​នៃ​ចំនួន​មនុស្ស​ប្រុស​និង​ស្រី​ក្នុង​ប្រទេស​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយ​ រហូត​ដល់​​​មាន​ការ​បង្កើត App ​សម្រាប់​បុរស​​ជួល​សង្សារ​ដើម្បី​បំបាត់​ការ​ភ័យខ្លាច​​ពី​ការ​ឈឺឆ្អើល​របស់​សាច់ញាតិ​រឿង​គូ​ស្រករ។

App ជួល​មិត្តស្រី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​ឈ្មោះ​ថា Hire Me Plz មាន​អ្នក​ប្រើប្រាស់​ដល់​ទៅ ៧០០ ០០០ នាក់។

នាង Zhao Yuqing វ័យ​២៤​ឆ្នាំ

នាង Zhao Yuqing វ័យ​២៤​ឆ្នាំ ជា​អ្នក​សរសរ Blog រស់​នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា នាង​ក៏​ធ្លាប់​ស៊ីឈ្នួល​ធ្វើ​សង្សារ​គេ​ដែរ។ កញ្ញា​បាន​និយាយ​ថា​អំឡុង​ចូល​ឆ្នាំ​ចិន គឺ​ជា​ពេលវេលា​មមាញឹក​បំផុត ហើយ នាង​ធ្លាប់​ទទួល​បាន​កម្រៃ ១ ៤៥០ ដុល្លារ​ក្នុង​១​ថ្ងៃ​ព្រោះ​នាង​ត្រូវ​ធ្វើ​ដំណើរ​ជាង​ ២ ០០០ គីឡូម៉ែត្រ​ពី​ប៉េកាំង ទៅ​ដល់​ផ្ទះ​អតិថិជន​ឈ្មោះ​គួន​មីង​។

គួន​មីង​ជា​ប្រតិបត្តិ ករ​គេហទំព័រ​មួយ​ដែល​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​ហើយ តែ​ពិបាក​រក​ប្រពន្ធ។ កំលោះ​ IT រូប​នេះ​រស់​នៅ​ជនបទ​នៃ​ខេត្ត Quanzhou ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ​

គួនមីង

Yuqing បាន​និយាយ​ថា​នាង​មាន​ការ​ភ័យខ្លាច​នៅ​ពេល​​​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ខាង​ប្រុស​ក្នុង​នាម​​ជា​សង្សារ​ក្លែងក្លាយ។

Yuqing ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ​ដើម្បី​ទៅ​ជួប​សង្សារក្លែងក្លាយ

នាង​ត្រូវ​ស្ពាយ​ជាប់​ខ្លួន​នូវ​អាហារ និង កាដូ​សម្រាប់​គ្រួសារ​សង្សារ​ក្លែងក្លាយ។ ពេល​ដែល​នាង​បាន​​ចុះ​ពី​ព្រលាន​យន្តហោះ​នៅ Quanzhou សង្សារ​ក្លែងក្លាយ​ទាំង​២​នាក់​បាន​ជួប​គ្នា​១​ថ្ងៃ​ជាមុន​សិន​ដើម្បី​​ដាក់​ម៉ូ​គ្នា​ឲ្យ​ត្រូវ មុន​នឹង​ទៅ​ជួប​ឪពុក​ម្តាយ​​គួន​មីង។

Yuqing​ ជាមួយ​បង្វិចអាហារ និង កាដូ​សម្រាប់​ឪពុកម្តាយ​គួនមីង

កិច្ចសន្យា​របស់​ពួកគេ​ទាំង​២​មាន​ដូច​ជា ហាម​ឱប ហាម​ថើប ហាម​គេង​ជាមួយ​គ្នា ហាម​គ្រឿង​ស្រវឹង។ ប៉ុន្តែ​នាង​នឹង​ទទួល​រ៉ាប់រង​ការងារ​ផ្ទះ​អំឡុង​ពេល​៣​ថ្ងៃ​នៅ​ផ្ទះ​គួន​មីង។

​​​Yuqing បាន​និយាយ​ថា​​ក្នុង​ចំណោម​អ្នក​ដែល booking នាង​ចំនួន​៧០០​នាក់ នាង​សម្រេច​ចិត្ត​ជ្រើស​យក​គួនមីង ព្រោះ​នាង​មិន​ដែល​បាន​​បាន​ទៅ​ជនបទ​ទេ​ពី​មុន​មក។

នៅ​ពេល​ដែល​ចូលឆ្នាំ​បាន​បញ្ចប់ គួនមីង​បាន​សារភាព​ប្រាប់​ឪពុក​ម្តាយ​របស់​គេ​ពី​រឿង​ដែល​ខ្លួន​បាន​កុហក់។ ម្តាយ​របស់​​គួនមីង​បាន​និយាយ​ថា "ខ្ញុំ​មាន​អាយុ​៥០​ឆ្នាំ​ហើយ ខ្ញុំ​មើល​មិន​ដឹង​ពី​វិធី​របស់​យុវវ័យ​សម័យ​នេះ​បោក​ខ្ញុំ​ឡើយ តែ​ខ្ញុំ​មិន​ខឹង​ទេ"។

ទិដ្ឋភាព​ចូលឆ្នាំចិន​នៅផ្ទះជនបទ​របស់​គួនមីង

គួន​មីង​បាន​បន្ថែម​ថា ក្រោយ​ហេតុការណ៍​នោះ ម្តាយ​របស់​លោក​នៅ​តែ​គ្មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ឡើយ ពោល​គឺ​នៅ​តែ​ទទូច​ចង់​ឲ្យ​លោក​យក​ប្រពន្ធ​ដដែល៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម