Black Pink​ ក្លាយ​ជា​ក្រុម​ចម្រៀង​ស្រី​​មាន​អ្នក​ Follow នៅ​ Instagram ច្រើន​ជាង​គេ​លើ​លោក

  • 2018-07-07 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​និង​ អាល់ប៊ុម​ខ្នាត​តូច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ Black Pink នៅ​តែ​បន្ត​បំបែក​កំណត់ត្រា​ផ្សេងៗ​មិន​ឈប់​ឈរ។ ហេតុ​ដូច្នេះ​ហើយ​បាន​បណ្ដា​ចំនួន​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​នេះ​ ប្រៀប​នឹង​ពី​មុន​គឺ​ពិត​ជា​មាន​ការ​កើន​ឡើង​ច្រើន​មិន​ធម្មតា។

ចំនួន​អ្នក​គាំទ្រ​ពេល​ទើប​បង្កើត​ក្រុម
ចំនួន​អ្នក​គាំទ្រ​ពេល​នេះ

កាល​ពី​ក្រុម​ចម្រៀង Black Pink ទើប​តែ​បង្កើត​ឡើង​សមាជិក​នីមួយ​គឺ​មាន​អ្នក​គាំទ្រ​តែ​ខ្ទង់​​ប៉ុន្មាន​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​សមាជិក​ទាំង​អស់​សុទ្ធ​តែ​មាន​ Follow ខ្ទង់​លាន​។ ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ គេ​សង្កេត​ឃើញ​ថា​​ Jennie មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​គឺ​ដល់​ទៅ ៤,២លាន​នាក់ Lisa មាន ៤លាន​នាក់ ចំណែក​ Jisoo និង Rose គឺ​មាន​អ្នក​ Follow ចំនួន ៣,៦លាន​នាក់​ដូច​គ្នា។

ចំណែក​ឯ​ចំនួន​អ្នក​គាំទ្រ​ក្រុម​វិញ​គឺ​សរុប​ទាំង​អស់​ដល់​ទៅ ជាង​១០​លាន​នាក់​ឯណោះ​ ដែល​ចំនួន​នេះ​ទើប​តែ​ឈ្នះ​ចំនួន​អ្នក​ Follow ក្រុម​ចម្រៀង​ Fifth Harmony និង​ Little Mix ធ្វើ​ឲ្យ Black Pink ក្លាយ​ជា​ក្រុម​ចម្រៀង​ស្រី​ថ្មី​ ដែល​មាន​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​ច្រើន​ជាង​គេ​លើ​លោក​លើ​បណ្ដាញ​សង្គម Instagram៕

​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ