ប្អូនៗទី១២ សូមកុំអវត្តមានការប្រឡងឆមាសដាច់ខាត បើមិនចង់ស៊យធំ ​

  • 2018-07-08 04:52:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ បាន​រលឹក​ដល់​សិស្សា​នុសិស្ស​ថ្នាក់​ទី​១២ សម្រាប់​ឆ្នាំ ២០១៨​នេះ ដាច់ខាត​សូម​កុំ​អនុវត្តមាន​ពេល​ប្រឡង​ឆមាស​ ព្រោះ​បើ​មិន​ចូល​ប្រឡង​ទេ​នោះ អាច​នឹង​ត្រូវ​បាត់​ឈ្មោះ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ ​​​

ជា​មួយ​​គ្នា​នោះ ​ក៏​មាន​សិស្ស​មួយ​ចំនួន​នៅ​ង៉ើង​ឆ្ងល់​ថា ​តើ​ពិន្ទុ​ប្រឡង​ឆមាស​តាម​មុខវិជ្ជា​នៅ​សាលា​យក​មក​បូក​ជាមួយ​ពិន្ទុ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដែរ​ឬ​ទេ?

ឆ្លើយ​តប​សំណួរ​នេះ ​ក្រសួង​ថា​ គឺជា​​សិទ្ធិ​អំណាច​ការ​ទទួលខុស​ត្រូវ​​ ​ប្រគល់​ជូន​គ្រូបង្រៀន​ដឹកនាំ​ការ​ប្រឡង​ឆមាស​តាម​ថ្នាក់​ តាម​មុខវិជ្ជា​ដែល​ខ្លួន​បាន​បង្រៀន​ផ្ទាល់ និង​មិន​យក​ពិន្ទុ​ប្រឡង​ឆមាស​ទៅ​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ថ្នាក់​ជាតិ​ទេ ប៉ុន្តែ​យក​ជា​បេក្ខភាព​ប្រឡង។

ចុចអានបន្ត៖ សំខាន់បំផុតត្រូវដឹង! កាលវិភាគមុខវិជ្ជាប្រឡងបាក់ឌុប២០១៨ ចេញផ្លូវការហើយ


អត្ថបទ៖ ស៊ិន សាវ៉េត