Xiaomi Black Shark ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន Android មាន​កម្លាំង​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ ២០១៨

  • 2018-07-09 02:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​វាយ​តម្លៃ​ថ្មី​ពី​ AnTuTu កម្មវិធី​ធ្វើ​តេស្ត​កម្លាំង​ម៉ាស៊ីន​ស្មាតហ្វូន បាន​បង្ហាញ​ពី​បញ្ជី​ឈ្មោះ​ជើង​ខ្លាំង​ទាំង ១០ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៨។ ក្នុង​នោះ​មាន​ការ​ភ្ញាក់ផ្អើល ដោយ​ស្មាតហ្វូន​សម្រាប់ Gamer ឲ្យ​ឈ្មោះ Xiaomi Black Shark បាន​ឡើង​កូដ ជាប់​ចំណាត់​ថ្នាក់​កំពូល។

ដោយទទួលបាន ២៨៧ ៧៥៩ ពិន្ទុ ជួយ​ឲ្យ Black Shark រក្សា​តំណែង​ទី ១ តាម​ពី​ក្រោយ​ដោយ Vivo NEX មាន ២៨៤ ២២៧ ពិន្ទុ និង OnePlus 6 មាន ២៨២ ២៧៥ ពិន្ទុ។

ស្មាតហ្វូន Android កម្លាំង​ខ្លាំង​ទាំង ១០ ប្រចាំ​ឆ្នាំ ២០១៨ ពី AnTuTu:

1.Xiaomi Black Shark ទទួលបាន ២៨៧ ៧៥៩ ពិន្ទុ

2.Vivo NEX S ទទួលបាន ២៨៤ ២២៦ ពិន្ទុ

3.OnePlus 6 ទទួលបាន ២៨២ ២៧៥ ពិន្ទុ

4.Xiaomi Mi 8 ទទួលបាន ២៧៣ ២២១ ពិន្ទុ

5.Smartisan R1 ទទួលបាន ២៧៣ ១៥១ ពិន្ទុ

6.Samsung Galaxy S9+ ទទួលបាន ២៦២ ៥៦១ ពិន្ទុ

7.Xiaomi Mi Mix 2s ទទួលបាន ២៦២ ៣៩៦ ពិន្ទុ

8.Samsung Galaxy S9 ទទួលបាន ២៦១ ៩១៨ ពិន្ទុ

9.Sony Xperia XZ2 ទទួលបាន ២៥១ ៣៨៧ ពិន្ទុ

10.Nubia Red Magic ទទួលបាន ២១៤ ៥៨០ ពិន្ទុ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា