Oppo A5 កូន​កាត់ F7 តម្លៃ​ធូរ​ថ្លៃ ត្រឹម​តែ​ជាង ២០០ ដុល្លារ

  • 2018-07-08 01:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Oppoទើប​តែ​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​កណ្តាល​របស់​ខ្លួន​ម៉ូឌែល A5 ដែល​មាន​រចនាបថ​ស្ទើរ​តែ​ទាំង​ស្រុង​ដូច​ទៅ​នឹង​រៀម​ច្បង F7។

Oppo A5 បំពាក់​អេក្រង់ LCD ទំហំ ៦,២ អ៊ីញ កម្រិត ១ ៥២០ x ៧២០p មាត្រដ្ឋាន ១៩:៩ ផ្នែក​ខាង​មាន​ស្នាម​ឆក​កណ្តាល ប៉ុន្តែ​គ្មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ដូច F7 នៅ​តួ​ខាង​ក្រោយ។ មក​ជាមួយ​ឈីប​ធុន​កណ្តាល Snapdragon 450 មាន​អង្គ​គណនា​ប្រភេទ Octa-core ល្បឿន ១,៨Ghz បន្សំ​ទំហំ RAM 3/4GB អង្គ​ផ្ទុក 64GB លាយ​ឡំ​រន្ធ​ដោត microSD ជាប់​ប្រអប់​ជើង​ស៊ីម។

ផ្នែក​ខាង​ក្រោយ​ប្រើ​កាមេរ៉ា​ភ្លោះ ដោយ​មួយ​គ្រាប់​ទំហំ 13MP មាន Aperture f/2.2 និង​មួយ​គ្រាប់​ទៀត 2MP មាន Aperture f/2.4 សម្រាប់​ផ្តិត​យក​រូបភាព​បែប​ព្រាល (Portrait) ខណៈ​ផ្នែក​ខាង​មុខ​ទំហំ 8MP អាច​ថត Selfie បាន​យ៉ាង​ប្រសើរ។

ស្ថិត​ក្នុង​ទម្ងន់​ខ្លួន​ស្រាល ១៦៨ ក្រាម ត្រកូល A5 មាន​ថាមពល​ថ្ម​ខ្លាំង​ដល់ ៤ ២៣០mAh ជាមួយ​តម្លៃ​លក់​ផ្លូវការ ១ ៥០០ យន់ ឬ​ក្បែរ ២២៥ ដុល្លារ ចាប់​ពី​ថ្ងៃ​ទី ១៣ ​កក្កដា​ត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា