ទង្វើ ខេមរៈ សិរីមន្ត ធ្វើ​ឲ្យ​តារា​ស្រី​ម្នាក់​ស្រក់​ទឹក​ភ្នែក​

  • 2014-11-14 19:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹក​ពី​តារា​ចម្រៀង ខេមរៈ សិរីមន្ត អំឡុង​ពេល​ទៅ​ជួប​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ប៉ុន្មាន​ថ្ងៃ​មុន​នេះ ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់ ខាត់ សុឃីម មិន​អាច​ទប់​ទឹក​ភ្នែក​បាន ពេល​ឃើញ​ទង្វើ​ប្រកប​ដោយ​គុណធម៌​មួយ។

 

 

“មិន​នឹក​ស្មាន​ថា ប្អូន សិរីមន្ត អាច​ធ្វើ​បាន​អញ្ចឹង​សោះ... ជា​អ្នក​ដទៃ តែ​គាត់​អាច​លុត​ជង្គង់​ថ្វាយ​បង្គំ​ដល់​បាត​ជើង​លោក​តា​ដូច​ឪពុក​របស់​គាត់ ខ្ញុំ​ពិត​ជា​មិន​អាច​ទប់​ទឹក​ភ្នែក​បាន"។ ខាត់ សុឃីម ប្រាប់​ Sabay មុន​នេះ​យ៉ាង​ដូច្នេះ។

 

តារា​ស្រី​ខាង​លើ​បន្ត​ថា ជា​គំរូ​ល្អ​បំផុត​សម្រាប់​សិល្បករ​ជំនាន់​ក្រោយ ​ព្រោះ​ទង្វើ​បែប​នេះ បាន​បង្ហាញ​ពី​គុណធម៌​ល្អ​របស់​តារា​ចម្រៀង​កំពុង​មាន​ប្រជាប្រិយភាព ដែល​យុវវ័យ​ភាគ​ច្រើន​មាន​ការ​គាំទ្រ ហើយ​មិន​ងាយ​រក​អ្នក​សិល្បៈ​ណា​ធ្វើ​បាន​ប៉ុណ្ណឹង​ទេ។ អ្នក​នាង​បាន​អះអាង​ថា ពាក្យ​ថា "គ្រូ" មិន​ចាំ​បាច់​ពូក​គាត់​មក​បង្រៀន​ឡើយ ប៉ុន្តែ​ស្នាដៃ​បន្សល់​ទុក​ឲ្យ​រៀន​សូត្រ​នោះ​ហើយ។

 

អ្នក​នាង​បន្ត​ថា៖ "អញ្ចឹង​លុយ ​១ ​លាន ឬ​២​លាន​រៀល​តិចតួច​ណាស់ ប៉ុន្តែ​ទឹក​ចិត្ត​របស់​សិល្បករ​ឯ​ណេះ​ទេ ដែល​ធំ​ធេង​ជាង​អ្វី​ទាំង​អស់"។

 

ជាក់​ស្ដែង​នៅ​ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​លោក​តា ប្រាជ្ញ ឈួន កាល​ពី​ពេល​ថ្មី​នេះ ទើប​អ្នក​នាង​បាន​ដឹង​ថា ទឹក​ចិត្ត​របស់​សិល្បករ​ចាប៉ី​ជើង​ចាស់​រូប​នេះ ធំធេង​ប៉ុណ្ណា​ចំពោះ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ។ អញ្ចឹង​​ហើយ បាន​ជា​លោក​តា​ចង់​ហៅ​ពូក​គេ​ទៅ​ជួប ដើម្បី​ជជែក​គ្នា​លេង និង​ផ្ដែផ្ដាំ​ពាក្យ​សម្ដី​ខ្លះៗ​ទៀត​ផង​ដែរ។

 

សុឃីម បញ្ជាក់៖“ពេល​នោះ! គ្រាន់​តែ​លឺ​ថា ខ្ញុំ​ទៅ​ដល់​ភ្លាម​គាត់​ត្រេក​អរ កខិបកខុប ខំ​អង្គុយ​រង់​ចាំ​ពូក​យើង​មិន​ដឹង​តាំង​ពី​ពេល​ណា​ទេ ប្រឹង​ជជែក​សួរ​នាំ​ពី​នេះ​ពី​នោះ មិន​ចង់​ឲ្យ​មក​វិញ​ទេ"។ លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​រូប​នេះ មាន​បំណង​មក​លេង​សិល្បករ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ ប្រសិន​បើ​គាត់​មាន​សុខភាព​ប្រក្រតី​ដូច​ពី​មុន។

 

ទោះ​បី​ជា​យ៉ាង​ណា ខាត់ សុឃីម ស្នើ​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ទាំង​អស់​មិន​គួរ​មើល​រំលង​អ្នក​ជំនាន់​មុន​នោះ​ទេ ហើយ​មាន​រៀម​ច្បង​សិល្បៈ​ជា​ច្រើន​ទៀត​កំពុង​ខ្វះ​ខាត៕

 

អាន​អត្ថបទ៖ ក្រោយ​បែកបាក់​គ្រូសារ ឡាយអិន ទទួល​ទាន​តែ​ផ្អក និង​ប្រហុក ហើយ​យក​សត្វ​ធ្វើ​មិត្ត

អាន​អត្ថបទ៖ ខេមរៈ ទម្លាយ​ពី​មូលហេតុ​លោក​តា ប្រាជ្ញ ឈួន ចង់​ជូប​លោក និង​សិល្បករ​២​រូប​ទៀត

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី