បេសកកម្មថ្ងៃទី២៖ ក្មេងប្រុសទី៨ ត្រូវសង្គ្រោះចេញពីរូងភ្នំថាំហ្លួង សេសសល់ប៉ុន្មានរង់ចាំស្អែក

  • 2018-07-09 13:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ចំនួន​៤នាក់ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃ​ច័ន្ទ ទី០៩ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ។ គិត​ត្រឹម​ពេល​នេះ មាន​ក្មេង​ប្រុស​សរុប​ចំនួន ៨នាក់​ហើយ​ដែល​ត្រូវ​គេ​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ និង​សុវត្ថិភាព។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នៃ​កងទ័ព​ជើងទឹក​ថៃ Thai Navy SEAL។

គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​ទី៨ ត្រូវ​បាន​យក​ចេញ​ពី​រូង​ភ្នំ​ខាង​លើ នៅ​វេលា​ម៉ោង ៦៖៥៩នាទី​ល្ងាច បន្ទាប់​ពី​ក្មេង​ប្រុស​ទី៥ ម៉ោង ៥៖៣៨នាទី , ក្មេង​ប្រុស​ទី៦ ម៉ោង ៦៖២០នាទី និង ក្មេង​ប្រុស​ទី៧ ម៉ោង ៦៖៣០នាទី​ល្ងាច។ នៅ​វេលា​ម៉ោង ៧៖៥៨នាទី​យប់ ក្មេង​ប្រុស​ទី៨ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​កន្លែង​កើតហេតុ​តាមរយៈ​ឧទ្ធម្ភាគចក្រ​ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​តែម្តង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​បង្ហាញ​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ និង​ស្ថានភាព​របស់​ពួកគេ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ បេសកកម្ម​ជួយ​សង្គ្រោះ​ក្មេងៗ​មក​ពី​ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ និង​គ្រូ​បង្វឹក​របស់​ពួកគេ​ម្នាក់​ទៀត ត្រូវ​បាន​ផ្អាក​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ ដោយ​ត្រូវ​រង់ចាំ​បេសកកម្ម​បន្ត​នៅ​ថ្ងៃ​ស្អែក ខណៈ​កងទ័ព​ជើងទឹក​ថៃ​បង្ហាញ​ថា ពួកគេ​ធ្វើ​តាម​គម្រោង «ជួយ​សង្គ្រោះ​៤នាក់​ក្នុង​មួយ​ថ្ងៃ»។

ក្មេងៗ​ដែល​គេ​សង្គ្រោះ​រួច ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​មន្ទីរពេទ្យ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេរោគ​ណា​មួយ ស្រប​ពេល​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ពិចារណា​ថា តើ​គួរ​អនុញ្ញាត​ឲ្យ​ឪពុកម្តាយ​មើល​ឃើញ​ពួកគេ​តាម​ទ្វា​កញ្ចក់ ឬ​ក៏​យ៉ាង​ណា៕

ចុចអាន៖

ប្រភព៖ CNN | theguardian | Khaosod English   ប្រែ​សម្រួល៖ សេង ឡុង