មនុស្សស្រីឆ្នើម ចង់បានតំណែងខ្ពស់ក្នុងក្រុមហ៊ុន ទាល់តែធ្វើបាន៦យ៉ាងនេះ (វីដេអូ)
- 2018-07-10 02:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីឆ្នើម ចង់បានតំណែងខ្ពស់ក្នុងក្រុមហ៊ុន ទាល់តែធ្វើបាន៦យ៉ាងនេះ (វីដេអូ)
ចន្លោះមិនឃើញ
មនុស្សស្រីពីមុនៗ ត្រូវបានចាស់បុរាណផ្ដាំថា ទាល់តែវិលចង្រ្កានជុំ ទើបសមជាមនុស្សស្រីគ្រប់លក្ខណ៍ មិនចាំបាច់អីទៅរៀនខ្ពង់ខ្ពស់ដូចមនុស្សប្រុសឡើយ។ ផ្ទុយទៅវិញមកដល់សម័យបច្ចេកវិទ្យាកាន់តែទំនើបនេះវិញ ពាក្យបណ្ដៅចាស់ៗ ហាក់សាបរលាបបន្តិចម្ដង ដោយសារនារីបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់អាចប្រណាំងជាមួយបុរសបានដូចគ្នា។
ទន្ទឹមនឹងនេះ Sabay ក៏សូមលើកយកសម្ដីពីយុវតីឆ្នើមមួយរូប កញ្ញា សាធ សូរ្យដានី ដែលមានតំណែងជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍធុរកិច្ចក្នុងក្រុមហ៊ុនបរទេសនៅរាជធានីភ្នំពេញ កញ្ញា យល់ថា ពាក្យចាស់ប្រដៅមិនខុសទេ ប៉ុន្តែបើមនុស្សនៅតែផ្ទះនោះ ប្រៀបដូចរស់ក្នុងអណ្ដូង ដូច្នេះដើម្បីចាកចេញបាននោះ ត្រូវតែរកការអប់រំជាជណ្ដើរ។
ជាងនេះទៀត ការអភិវឌ្ឍខ្លួនឲ្យក្លាយជានារីពូកែឆ្នើម ទទួលបានតំណែងខ្ពស់ក្នុងក្រុមហ៊ុន មនុស្សស្រីគ្រប់គ្នា គប្បីធ្វើរឿងនូវ ៦យ៉ាង ដូចខាងក្រោមនេះ៖
១. ជ្រើសរើសការងារខ្លួនស្រឡាញ់
២. មានជំនាញច្បាស់លាស់
៣. បទពិសោធន៍
៤. ភាពវៃឆ្លាត និងរហ័សរហួន
៥. យល់កាលៈទេសៈ
៦. អាកប្បកិរិយា
សូមទស្សនាការពន្យល់បកស្រាយរបស់កញ្ញា សាធ សូរ្យដានី៖
ចុចអានបន្ត៖