សុខ​ ធី ចង់​ជួប​ Lerdsila​ ម្ដង​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​ ចាញ់​ ឈ្នះ​ បានទៅអ្នកណាឲ្យ​ប្រាកដ​

  • 2018-07-10 06:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ ថា​ រូប​គេ​ចង់​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ចាស់​វស្សា​ Lerdsila​ ម្ដង​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​ចាញ់​ ឬ​ឈ្នះ​ឲ្យ​ប្រាកដ​ ព្រោះ​អី​មើល​តាម​ការ​ប្រកួត​នៅ​តែ​គិត​ថា​ខ្លួន​ឯង​ឈ្នះ​ដដែល​និង។​

កីឡាករ​​​ សុខ​ ធី​

សុខ​ ធី ​ប្រាប់​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា​ គេ​ពិត​ជា​ចង់​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ខាង​លើ​នេះ​ម្ដង​ទៀត​មែន​ ព្រោះ​បើ​ចាញ់​របៀប​នេះ​មិន​អស់​ចិត្ត​នោះ​ឡើយ។​ បើ​មើល​តាម​ការ​ប្រកួត​នោះ​ ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​នេះ​ នៅ​តែ​ជឿជាក់​ថា​ខ្លួន​ទទួល​បាន​ជ័យជម្នះ​ដដែល។​

បើ​បាន​ជួប​ម្ដង​ទៀត​នោះ​ ឲ្យ​វា​ដឹង​ថា​ ចាញ់​ ឬ​ ឈ្នះ​ អស់​ចិត្ត​ទាំង​សងខាង​តែ​ម្ដង។​ យ៉ាងណា​មិញ​ បើ​មាន​ការ​ប្រកួត​ម្ដង​ទៀត​នេះ​ សុខ​ ធី ​ប្រឹង​ហ្វឹកហាត់​តែ​កម្លាំង​ប៉ុណ្ណោះ​ ព្រោះ​អី​ដៃគូ​ហាក់​អស់​កម្លាំង​ខ្លាំង​ និង​សន្ទុះ​បាន​ត្រឹម​ ទឹក១​ ទឹក២​ ដល់​ទឹក​៣​ Lerdsila​ អស់​ហើយ។​

សុខ​ ធី​ និង​ Lerdsila

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ របស់​កម្ពុជា​ចាញ់​ពិន្ទុ​ធ្លាប់​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​ថៃ​ Lerdsila​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ One Super Series​ កាល​ពី​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នៅ​ទីក្រុង​ម៉ាកាវ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី