កូរ៉េខាងត្បូង សុខចិត្តផ្អាកសមយុទ្ធស៊ីវិលដោយសារកូរ៉េខាងជើង

  • 2018-07-10 06:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាង​ត្បូង បាន​សម្រេច​ផ្អាក​សមយុទ្ធ​ការពារ​ស៊ីវិល​​រដូវ​ក្តៅ​របស់​ខ្លួន​ក្នុង​គោល​បំណង​រក្សា​ឱ្យ​មាន​បរិយាកាស​វិជ្ជ​មាន​សម្រាប់​ការ​ទូត​នុយ​ក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Kim Boo-kyum ឲ្យ​ដឹង​ថា ការ​ផ្អាក​សមយុទ្ធ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​មាន​ការ​ផ្លាស់​ប្ដូរ និង​ស្ថាន​ភាព​សន្តិសុខ​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា "រដ្ឋាភិបាល​រួម​ទាំង​យោធា នឹង​ធ្វើ​ការ​រៀប​ចំ​សមយុទ្ធ​ស៊ីវិល​ថ្មី​នៅ​ឆ្នាំ​ក្រោយ​សម្រាប់​ត្រៀម​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​អំពើ​ភេរវកម្ម បន្ថែម​ពី​លើ​ការ​វាយ​ប្រហារ​យោធា។"

(លោក Kim Boo-kyum)

គួរ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​កូរ៉េ​ខាង​ត្បូង​តែង​ធ្វើ​សមយុទ្ធ​ស៊ីវិល​នេះ​ក្នុង​ខែ​សីហា ដើម្បី​ត្រៀម​ជម្លៀស​ជន​ស៊ីវិល​នៅ​ពេល​មាន​ការ​វាយ​ពី​កូរ៉េខាងជើង។ យ៉ាង​ណា​មិញ ក្រោយ​ជំនួប​កំពូល​រវាង​កូរ៉េខាង​ជើង និង​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មុន ទើប​កូរ៉េ​ខាង​ត្បូង​សម្រេច​ផ្អាក​សមយុទ្ធ​ជា​បណ្ដោះ​អាសន្ន៕

ចុចអាន ៖

ប្រភព៖ Japantimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី