ប្រជាជនជប៉ុនរន្ធត់ចិត្តខ្លាំង ព្រោះការស្ដារឡើងវិញត្រូវចំណាយពេលយូរក្រោយទឹកជំនន់
- 2018-07-11 02:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនជប៉ុនរន្ធត់ចិត្តខ្លាំង ព្រោះការស្ដារឡើងវិញត្រូវចំណាយពេលយូរក្រោយទឹកជំនន់
ចន្លោះមិនឃើញ
កាលពីរសៀលថ្ងៃអង្គារ ប្រជាជននៅអាណាខេត្ត Okayama ប្រទេសជប៉ុន កំពុងនាំគ្នាសម្អាតដីភក់នៅតំបន់រងគ្រោះដោយទឹកជំនន់ដ៏អាក្រក់ និងភ្លៀងឥតឈប់ឈរកាលពីសប្ដាហ៍មុន។
យោងតាមប្រជាជនរងគ្រោះម្នាក់លោក Teruo Sasai ឲ្យដឹងថា "វាពិតជាមិនគួរឲ្យជឿនោះទេ ទឹកជំនន់បានឡើងលេចផ្ទះរបស់ខ្ញុំប្រហែល ៤ ទៅ ៥ម៉ែត្រដល់អង់តែនទូរទស្សន៍។ ប៉ុន្តែជាសំណាងល្អ ខ្ញុំមិនអីទេ ហើយគ្មាននរណាម្នាក់ក្នុងតំបន់នេះរងគ្រោះធ្ងន់ធ្ងរទេ។" បុរសរូបនេះបន្ថែមថា "យោងកំពុងបន្តបោសសម្អាតទៀត ប៉ុន្តែខ្ញុំគិតថាដើម្បីស្ដារឡើងវិញទាំងស្រុង យើងត្រូវចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំ និងចំណាយជារាប់លានយេន ឬអាចច្រើនជាងនេះ។”
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះរួមទាំងកងកម្លាំងការពារ និងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ កំពុងបន្ដសកម្មភាពជួយសង្គ្រោះ និងសម្អាតក្រោយពេលក្រោយគ្រោះមហន្តរាយត្រូវបានបញ្ចប់៕
ចុចអាន ៖
នាយករដ្ឋមន្ត្រីជប៉ុន បង្កើតក្រុមសង្គ្រោះបន្ទាន់មួយដោះស្រាយបញ្ហាទឹកជំនន់
មកមើល ទិដ្ឋភាពទឹកជំនន់ដ៏អាក្រក់នៅជប៉ុន ខណៈអ្នកស្លាប់កើនជិត ១០០ នាក់