មូលហេតុចម្បង ឈឿន សុខដែន បានឱកាសទៅហាត់នៅប្រទេសចិន
- 2018-07-11 08:20:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចម្បង ឈឿន សុខដែន បានឱកាសទៅហាត់នៅប្រទេសចិន
ចន្លោះមិនឃើញ
សហព័ន្ធកាយសម្ព័ន្ធកម្ពុជា សម្រេចបញ្ចូនកីឡាករវ័យក្មេង ឈឿន សុខដែន ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលជាង១ខែ ព្រោះគ្រប់អាយុត្រូវប្រកួតនៅ Asian Game មានសមត្ថភាពលេចធ្លោ និងមានពេលវេលាសមស្រប។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា កាលដែលសហព័ន្ធជ្រើសរើសកីឡាករ ឈឿន សុខដែន នេះ ក្រោមហេតុផល អាយុត្រូវទៅនិងការកំណត់ ១៨ឆ្នាំឡើងទៅ អាចប្រកួតកម្មវិធី Asian Game ខែសីហា ខាងមុខ។ ហេតុផលមួយទៀតនោះកីឡាករខាងលើនេះ មានសមត្ថភាពល្អក្នុងចំណោមកីឡាករឆ្នើមប៉ុន្មានរូបផ្សេងទៀត ប៉ុន្តែពួកគេខ្លះមានរបួសពេលហ្វឹកហាត់ថ្មីៗនេះ និងខ្លះទៀតជាប់ប្រលងថ្នាក់ទី១២។
ជើងចាស់ខាងកីឡាកាយសម្ព័ន្ធខាងលើបន្តថា គោលបំណងបញ្ជូនទៅហ្វឹកហាត់នេះដែរ គឺចង់បង្កើនសិទ្ធផល និងលក្ខណៈបច្ចេកទេសឲ្យបានល្អជាងនេះ ដើម្បីត្រៀមការប្រកួត Asian Game បើទោះជាមិនអាចឈ្នះដៃគូពេលប្រកួតក្ដី ប៉ុន្តែក៏វាប្រសើរ ហើយមិនដាច់ឆ្ងាយពីប្រទេសដទៃឡើយ។
រំលឹកដែរថា កីឡាករ ឈឿន សុខដែន ត្រូវបានសហ័ន្ធកាយសម្ព័ន្ធកម្ពុជាបញ្ចូនទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលជាង១ខែ ទើបវិលត្រលប់មកវិញ ហើយកីឡាមួយនេះក៏នឹងត្រូវទៅចូលរួមប្រកួតប្រជែងក្នុងកម្មវធី Asian Game ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី នាខែក្រោយផងដែរ៕