កីឡាករ​តែង​ខ្លួន​សាមញ្ញ​ Hazard ចាយ​ច្រើន​លើ​ការ​លេង​ម៉ូត​ឡាន

  • 2018-07-12 13:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Eden Hazard ច្រើន​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា មាន​ការ​តុបតែង​ខ្លួន​បែប​សាមញ្ញ។ យ៉ាង​នេះ​ក្ដី ពេល​និយាយ​រឿង​ការ​ដូរ​ម៉ូត​រថយន្ត កីឡាករ​រូប​នេះ​បាន​ចាយ​មិន​តិច​ទេ។ ខាង​ក្រោម​ជា​ម៉ូត​ និង​តម្លៃ​រថយន្ត​មួយ​ចំនួន​ដែល​កីឡាករ​ធ្លាប់​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ប្រើ​ប្រាស់​កន្លង​មក៖

១. ឡាន Audi R8 V10៖ មាន​តម្លៃ ១១ ម៉ឺន​ផោន (ជាង ១៤ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

២. ឡាន BMW X6៖ មាន​តម្លៃ ៦ ម៉ឺន​ផោន (ជិត ៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៣. ឡាន Audi RS4 Avant៖ មាន​តម្លៃ ៦០,២៩០ ផោន (ជិត ៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៤. ឡាន Range Rover Sport៖ មាន​តម្លៃ ៦០,៧៦០ ផោន (ជិត ៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៥. ឡាន Aston Martin Vanquish៖ មាន​តម្លៃ​ជិត ២០ ម៉ឺន​ផោន (ជាង ២៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៦. ឡាន Mercedes C-Class៖ មាន​តម្លៃ ៣២,២៦០ ផោន (ជិត ៤ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៧. ឡាន Marcedes Benz AMG GTR៖ មាន​តម្លៃ ៩៩,២៤៥ ផោន (ជាង ១៣ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម