តិកនិក​ថ្មី​ចង់ឆែក​​ទិន្នន័យ​លើ​ហ្វេសបុក​​ឆាប់ឃើញ​ មិន​ចំណាយពេលយូរ​

  • 2018-07-12 04:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ មាន​ទិន្នន័យ​ថ្មី​ ចាស់​ បាន​ពី​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​អាប់ដេត​ជា​រៀងរាល់​ថ្ងៃ​។ នេះ​មិន​តូច​ទេ ទើប​ Facebook ផ្ដល់​ជម្រើស​ស្វែងរក​ជាច្រើន​ ជំរុញ​លទ្ធភាព​ស្វែងរក​អ្វី​ចង់​បាន​ឆាប់​ឃើញ​។

១) មូលដ្ឋាន​ស្វែងរក​

បញ្ចូល​ពាក្យ​គន្លឹះ​ក្នុង​ប្រអប់​ស្រាវជ្រាវ​ រួច​ចុច​ Enter នឹង​ឃើញ​បញ្ជី​លទ្ធផល​ ដោយ​បាន​កំណត់​ជា​ប្រភេទ​នានា​។ ពេល​ស្វែងរក​ទីតាំង​ណា​មួយ​ នឹង​ឃើញ​លទ្ធផល​រួម​ជាមួយ​ Page និង​ផែនទី​ (បើ​បាន​កំណត់​)។ អូស​ចុះ​ក្រោម​ នឹង​ឃើញ​លទ្ធផល​ពី​ Public post, group, page, photo, video និង​មួយ​ចំនួន​ទៀត​។

២) ប្រើ​ Filter នៅ​ផ្នែក​ខាងឆ្វេង​ ជា Filter អាច​ប្រើ​ជួយ​បង្រួម​លទ្ធផល​ស្រាវជ្រាវ​ ឆាប់​រក​ឃើញ​។

មាន​ ៥ Filter អាច​ជ្រើសរើស​៖

  • Posts from៖ អាច​ប្រើ​លទ្ធផល​ពី​ខ្លួន​ឯង​ មនុស្ស​ណា​ម្នាក់​ ឬ​ក្រុម​ណា​មួយ​។ ក្នុង​នោះ​ ក៏​អាច​ចុច​លើ​ Choose a source ដើម្បី​បន្ថែម​ប្រភព​ ដូចជា​ BBC។
  • Post type៖ មាន​ជម្រើស​ពីរ​អាច​ប្រើ​បាន​ All posts និង​ Posts you've seen។
  • Posted in group៖ អាច​ឃើញ​លទ្ធផល​ពី​ក្រុម​ទាំងអស់​ ក្រុម​ខ្លួន​បាន​បង្កើត​ ឬ​ក្រុម​ផ្សេង​ទៀត​បាន​ជ្រើសរើស​។
  • Tagged location៖ នឹង​ឃើញ​មាន​ Anywhere (គ្រប់​ទីកន្លែង​) ទីតាំង​បាន​កំណត់​លើ​ Profile អ្នក​ ឬ​ទីតាំង​ណា​មួយ​ផ្សេង​ទៀត​។
  • Date posted៖ កំណត់​ឆ្នាំ​ ឬ​កាលបរិច្ឆេទ​ខ្លួន​ឯង​។

៣) ស្វែងរក​អ្វី​មិត្តភក្ដិ​បាន​ Like

បើ​មិត្តភក្ដិ​ចុច​ Like លើ​ទំព័រ​ណា​មួយ​ អាច​ប្រើ​មុខងារ​ស្វែងរក​លើ​ Facebook ងាយស្រួល​ជាង​ចូល​មើល​ Profile មួយៗ​។

គ្រាន់​តែ​វាយ​បញ្ចូល​ឃ្លា​ Friends who have liked ប្រធានបទ​ណា​មួយ​ រួច​ចុច​ Enter។

Facebook មាន​ភាព​ឆ្លាតវៃ​ ក្នុង​ការ​បង្ហាញ​លទ្ធផល​ពី​ប្រភេទ​ទិន្នន័យ​ស្រដៀង​គ្នា​ ដូចជា​ពាក្យ​ Soccer ឬ​ Association football។ លទ្ធផល​បង្ហាញ​មក​មិន​ច្រើន​នោះ​ទេ​ ចង់​ឃើញ​គ្រប់គ្នា​ អាច​ចុច​ប៊ូតុង​ See all។

៤) ស្វែងរក​រូបភាព​ និង​វីដេអូ​ នរណា​ម្នាក់​បាន​ Like

ងាយស្រួល​ស្វែងរក​រូបភាព​ ដែល​បាន​ Like ដោយ​នរណា​ម្នាក់​លើ​បញ្ជី​មិត្តភក្ដិ​ ឬ​នរណា​បាន​កំណត់​ព័ត៌មាន​ខ្លួន​ជា​ Public ដូចជា​តារា​ៗ។

ឧទាហរណ៍​ ដៃគូ​ប្រហែល​អាច​ដឹង​ បើ​អ្នក​បាន​ Like លើ​រូបភាព​របស់​អ្នក​ដទៃ​។ ចំណុច​វិជ្ជមាន​មួយ​ទៀត​ នេះ​ជា​វិធី​ល្អ​ស្វែងរក​រូបភាព​ ពី​ព្រឹត្តិការណ៍​នានា​ ដូចជា​ ពិធី​ជប់លៀង​ និង​ការ​ជួបជុំ​ក្រុម​គ្រួសារ​ ប្រហែល​បាន​អូស​មើល​រំលង​យូរ​។

វាយ​បញ្ចូល​ Photos liked by ឈ្មោះ​ រួច​ចុច​ Enter។ ឬ​មិន​បាច់​ដាក់​ឈ្មោះ​ក៏​បាន​ត្រឹម​ Photos liked by my girlfriend ឬ​ Photos liked by my brother គ្រាន់​តែ​ប្រាប់​ Facebook បន្ថែម​ពី​ទំនាក់ទំនង​។

៥)​ ស្វែងរក​រូបភាព​ និង​វីដេអូ​នៃ​ទីតាំង​ ឬ​ព្រឹត្តិការណ៍​ ក្នុង​ពេលវេលា​ណា​មួយ

អ្នក​អាច​ស្វែងរក​រូបភាព​របស់​ព្រឹត្តិការណ៍​ និង​ទីតាំង​ រួច​ភ្ជាប់​ជាមួយ​ពេលវេលា​ បង្រួម​លទ្ធផល​ស្រាវជ្រាវ​ ដោយ​បញ្ចូល​ឃ្លា ​Photos of ទីតាំង​ ពេលវេលា​

៦) ស្វែងរក​ទីតាំង​ជិតៗ​នេះ

បើ​គិត​ថា​ឃ្លាន​ ហើយ​មិន​សូវ​ស្គាល់​ក្រុង​ អាច​ប្រើ​មុខងារ​ស្វែងរក​លើ​ Facebook បាន​ ដោយ​បញ្ចូល​ឃ្លា​ ប្រភេទ​ម្ហូប​ Nearby ហើយ​នឹង​ឃើញ​បញ្ជី​រាល់​ភោជនីយដ្ឋាន​មាន​ដែល​ពាក់ព័ន្ធ​។ ក៏​អាច​ប្ដូរ​ពាក្យ​ Nearby ទៅ​ជា​ឈ្មោះ​ក្រុង​នានា​ បាន​ អាច​ថា​ដល់​ទីណា​ក៏​មិន​សូវ​បារម្ភ​អត់​ស្គាល់​កន្លែង​ហូប​ចុក​ដែរ​។

ភោជនីយដ្ឋាន​ជា​ច្រើន​ បើក​មុខងារ​ Reviews លើ​ទំព័រ​ Facebook អាច​ដឹង​ពី​កម្រិត​វាយ​តម្លៃ​ ហើយ​អាច​ចុច​លើ​ទំព័រ​ ឃើញ​មតិយោបល់​របស់​អ្នក​ផ្សេង​។

៧) ស្វែងរក​ការងារ​លើ​ Facebook

ពិត​ណាស់​ប្រហែល​មិន​ដល់​ LinkedIn ផ្ដោត​ខ្លាំង​លើ​ទំនាក់ទំនង​ការងារ​ មាន​បណ្ដាញ​បុគ្គល​អាជីព​ជា​ច្រើន​។

នេះ​ក៏​មាន​ជម្រើស​លើ​ Facebook ផង​ដែរ​ ប្រហែល​មាន​ច្រើន​គ្នា​មើល​រំលង​ ដោយ​អាច​ស្វែងរក​ការងារ​ថ្មីៗ​ នៅ​ទីតាំង​ណា​មួយ​។

វាយ​បញ្ចូល​ឃ្លា​ Jobs hiring nearby ឬ​ Jobs hiring in ទីតាំង​ណាមួយ​ក្នុង​ប្រអប់​ស្រាវជ្រាវ​ អាច​ចុច​មើល​បន្ថែម​ពី​ព័ត៌មាន​លម្អិត​ តាម​តម្រូវ​ការ​បើ​ចាប់អារម្មណ៍​។

៨) មុខងារ Buy and Sell Group

ទីផ្សារ​ Online លើ​ Facebook មាន​ផលិតផល​ព្រោងព្រាត​ ពិត​មិន​ដល់​ Amazon​ ឬ eBay តែ​អាច​ទិញ​ លក់​ឥវ៉ាន់​បាន​។

អាច​ចូល​មើល​ នៅ​ផ្ទាំង​ខាងឆ្វេង​ជម្រើស​ Buy and Sell Group ត្រង់​នោះ​ នឹង​មាន​បង្ហាញ​ក្រុម​នានា​នៅ​ជិត​ៗ ឬ​ស្នើ​ដោយ​ Facebook ដែល​មាន​សមាជិក​បង្ហោះ​លក់​ឥវ៉ាន់​ទាំង​មួយ​ទឹក​ និង​ថ្មី​ក្នុង​ក្រុម​ បើ​ចាប់អារម្មណ៍​ក្រុម​ណា​មួយ​អាច​ Join Group។ អាច​ចុច​លើ​ឈ្មោះ​ក្រុម​ណា​មួ​យ ដើម្បី​ឃើញ​ពី​ផលិតផល​នានា​បាន​បង្ហោះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន