ជិះ​យន្តហោះ​លើក​ដំបូង មិន​បាច់​ឆ្ងល់​សញ្ញា​ទាំង​នេះ​ទេ

  • 2018-07-12 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​តាម​យន្តហោះ​ពិត​ជា​នាំ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​អារម្មណ៍​រំភើប និង​ភ័យ​បុកពោះ​។ អ្នក​មិនសូវ​ថ្នឹក​ឬ​ទើប​មាន​ឱកាស​ជិះ​យន្តហោះ​លើក​ដំបូង​អាច​អារម្មណ៍​មិន​ស្ងប់ នៅ​ពេល​បណ្តែត​ខ្លួននៅលើអាកាស​ដោយសារ​ស្ថានភាព​ធ្វើ​ដំណើរ​ខុស​ពី​នៅលើ​ដី។

ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​តាម​យាន​ជើង​មិន​ជាប់​ដី​នេះ​មាន​សុវត្ថិភាព​ជាង ​ការ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន​ដទៃ​ទៀត។ យ៉ាង​ណា រឿង​ចៃដន្យ​មិន​អាច​ស្មាន​ទុក​មុន​បាន​ទេ។ នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​លើ​យន្តហោះ តែងតែ​ទទួល​ការ​ណែនាំ​ពី​វិធី​បង្ការ ពេល​ស្ថិត​នៅ​ក្នុង​គ្រា​អាសន្ន។

នៅ​ពេល​អ្នក​ចូល​ទៅ​ក្នុង​ទូ​យន្តហោះ មុន​ពេល​យន្ត​ហោះ​​ចេញ​ដំណើរ នឹង​មាន​ការ​ពន្យល់​​ណែនាំ​ពី​វីធី​បង្ការ​ក្នុង​គ្រា​អាសន្ន ដើម្បី​អ្នក​ដំណើរ​បាន​ដឹង​និង​ត្រៀម​ខ្លួន​ជា​មុន។

នៅ​ជុំវិញ​កៅអី​អង្គុយ​ អ្នក​នឹង​ឃើញ​មាន​​អក្សរ ឬ​សញ្ញា​ណែនាំ​និង​បម្រាម​មួយ​ចំនួន​ដែល​ត្រូវ​ដឹង​​ត្រូវ​ចៀសវាង ដូចជា​ការ​ជក់​បារី, ការ​ពាក់​ខ្សែ​ក្រវាត់​នៅ​ពេល​យន្តហោះ​រៀប​ហោះ​ចេញ ចុះ​ចត​ឬ​ក្នុង​ស្ថានភាព​យន្តហោះ​មាន​ភាព​ញ័រ​ខ្លាំង, អាវ​ពោង​សុវត្ថិភាព​នៅ​ខាងក្រោម​កៅអីអង្គុយ​ រួម​ទាំង​ខ្យល់​អុកស៊ីហ្សែន​​ក្នុង​ករណី​យន្តហោះ​ស្ថិត​នៅ​ក្នុង​​គ្រា​អាសន្ន​៕

អាន​អត្ថបទ​បន្ត

អត្ថបទ៖ ប៊ុណ្ណារ៉ា