មកមើល ទិដ្ឋភាពសាលារៀន រងគ្រោះដោយសារទឹកជំនន់

  • 2018-07-12 03:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​​ប្រមាណ ៥​លាន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព ក្រោយ​ពេល​ទឹក​ជំនន់ និង​ការ​បាក់​ដី​កាល​ពី​សប្ដាហ៍​មុន​សម្លាប់​មនុស្ស ១៧៦ នាក់​នៅ​ភាគ​ខាង​លិច​ប្រទេស ជប៉ុន។

យោង​តាម​អាជ្ញាធរ​ជប៉ុន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាជន​ជាង ១០ ០០០ នាក់​កំពុង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​សាលា​រៀន​ជា​ច្រើន​ដូច​ជា បឋមសិក្សា Okada ទីក្រុង Kurashiki ជា​ដើម។ នៅ​ក្នុង​ទី​ធ្លា​សាលា​រៀន គេ​ឃើញ​មាន​រថយន្ត​រាប់​សិប​គ្រឿង​ត្រូវ​បាន​ចត ហើយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​កំពុង​ដឹក​ជញ្ជូន​ជំនួយ​សម្រាប់​ជន​រង​គ្រោះ។ ចំណែក​ឯ​យានយន្ត​យោធា ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់។

ក្រឡេក​មក​មើល​ទិដ្ឋភាព​ក្នុង​សាលា​រៀន​វិញ គេ​ឃើញ​គ្រូ​ពេទ្យ​បាន​ជួយ​រុញ​រទេះ​សម្រាប់​ជន​ចាស់​ជរា ខណៈ​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​កំពុង​សម្រាក​នៅ​លើ​ឥដ្ឋ​នៃ​បន្ទប់​ហាត់​ប្រាណ, បន្ទប់​រៀន និង​ការិយា​ល័យ​ផ្សេង​ៗ៕

ចុចអាន ៖

ប្រភព៖ JapanToday   ប្រែសម្រួល ៖ រ័ត្ន