អាជ្ញាធរជប៉ុន ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នរឿងមួយ ក្រោយមហន្តរាយទឹកជំនន់
- 2018-07-11 04:21:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជប៉ុន ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នរឿងមួយ ក្រោយមហន្តរាយទឹកជំនន់
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ទឹកជំនន់ដ៏អាក្រក់ និងភ្លៀងឥតឈប់ឈរ បានវាយប្រហារមកលើភាគខាងលិចប្រទេសជប៉ុន ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោច ១៧៦នាក់បើគិតមកត្រឹមពេលនេះ។
ក្រោយពេលគ្រោះមហន្តរាយបានបញ្ចប់នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋនាំគ្នាសម្អាតដីភក់ក្នុងតំបន់ ខណៈដែលអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។ យ៉ាងណាក៏ដោយ អាជ្ញាធរជប៉ុនបានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នអំពី បញ្ហាពុលចំណីអាហារ ដោយណែនាំឲ្យលាងដៃឲ្យបានស្អាត និងអនុវត្តវិធានការផ្សេងៗដើម្បីជៀសវាងបញ្ហានេះ។ លើសពីនេះទៀត ប្រជាជនទាំងអស់ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលដីភ្នំអាចបាក់មកម្ដងទៀតគ្រប់ពេលវេលា។
ជាមួយគ្នាដែរ ប្រធានាធិបតីជប៉ុនលោក Shinzō Abe ត្រូវគេរាយការណ៍ថាបានលុបចោលគម្រោងទៅកាន់បរទេស ហើយគ្រោងនឹងចុះទៅកាន់តំបន់រងគ្រោះនៅថ្ងៃពុធនេះ៕
ចុចអាន ៖
ប្រជាជនជប៉ុនរន្ធត់ចិត្តខ្លាំង ព្រោះការស្ដារឡើងវិញត្រូវចំណាយពេលយូរក្រោយទឹកជំនន់
នាយករដ្ឋមន្ត្រីជប៉ុន បង្កើតក្រុមសង្គ្រោះបន្ទាន់មួយដោះស្រាយបញ្ហាទឹកជំនន់