អ្នកធ្វើដំណើរភាគច្រើន​ស្គាល់ទាអាំង​​ឆ្ងាញ់ ស្រុកឈូក ខេត្តកំពត តែ​ប្រវត្តិ​​កន្លែងលក់​អាច​មិនសូវដឹង

  • 2018-07-12 08:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកធ្លាប់​ឆ្លង​កាត់ ឬ​ទៅ​កម្សាន្ត​នៅរមណីយដ្ឋាន​នានា​ ក្នុង​ខេត្ត​កំពត​ ប្រាកដ​ជា​ធ្លាប់​​​លេចលឺ​​ថា ទាអាំង​នៅ​ស្រុក​ឈូក មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដែល​អាច​ចាត់​ទុក​ថា ជា​មុខ​ម្ហូប​ល្បីប្រចាំ​​ស្រុក។ ដូច្នេះថ្ងៃ​នេះ ក្រុម​ការងារ​​ផ្លូវ​ទៅស្រុក​វគ្គ២ បាន​ចុះ​ទៅ​សម្ភាសន៍​នៅ​កន្លែង​លក់ អំពី​ស្ថានភាព និង​សវតា​ខ្លះៗ នៃ​ការ​ចាប់​ផ្ដើល​​លក់​ទាអាំង​នេះដំបូង ដូចខាងក្រោម៖

សូមចុចអាន៖ ​វីដេអូ​ខ្លី បង្ហាញ​ខ្ទេច​ពី​ការ​​​​ផលិត​សម្បក​ណែម របស់​ភូមិមួយ ក្នុង​ខេត្ត​បាត់ដំបង

១. អ្នក​ស្រី នួន គឹម​សុ ហៅ​យាយ​ម៉ៅ អាយុ ៦៥ឆ្នាំ​ ជា​អ្នក​លក់​ទា​បំពង​ដ៏​ល្បី​ នៅ​ផ្សារ​ឈូក ស្រុក​ឈូក ខេត្ត​កំពត។ អ្នក​ស្រី​រំលឹក​ថា ដោយ​ឃើញ​បង​ស្រី​របស់​ខ្លួន​ប្រកប​របរ​លក់​ទា​បំពង​នេះ​កាក់កប​នៅ​ឆ្នាំ ១៩៩០ អ្នក​ស្រី​ក៏​ចាប់​ផ្ដើម​លក់​ទា​បំពង​ដែរ។ កាល​នោះ ទា​មួយ​ក្បាល​តម្លៃ ៣ ០០០រៀល ទៅ ៣ ៥០០រៀល ហើយ​ម្នាក់ៗ​អាច​លក់​បានពី ៣០ ទៅ ៧០ក្បាល ក្នុងមួយថ្ងៃៗ​។

២. បច្ចុប្បន្ន​នេះ ជា​រៀង​រាល់​ព្រឹក អ្នក​ស្រី នួន គឹមសុ​ តែង​ទទួល​ទិញ​ទា​ដែល​បោច​រោម​ហើយ​ស្អាត ប្រមាណ​ពី ៨០ ទៅ ១០០​ក្បាល ក្នុង​តម្លៃ​មួយ​ក្បាល ១ម៉ឺន ២​ពាន់​រៀល។ បន្ទាប់​មក​ទា​ ទាំង​នោះ ត្រូវ​យក​ទៅ​ប្រឡាក់​គ្រឿង​ទៅ​តាម​រូប​មន្ត និង​រក្សា​ទុក​ក្នុងទូរ​ទឹកកក​ ដើម្បី​បំពង​ពេល​ត្រូវ​ការ​។ នៅ​ក្នុង​រូប​នេះ អ្នកស្រី នួន គឹមសុ​ កំពុង​លាង​សម្អាត​ទា និង ប្រឡាក់​គ្រឿង។

សូមចុចអាន៖ ប្រហិត​សាច់​គោ ចែម៉ី ល្បី​ពេញ​ខេត្ត​បាត់​ដំបង ព្រោះ​ហេតុ​ផល​មួយ

៣. ជា​ធម្មតា អ្នកស្រី​នួន គឹមសុ​ បំពង​ទា​ម្តង ៤១០ក្បាល​ តែប៉ុណ្ណោះ ដើម្បី​ដាក់​តាំង​បង្ហាញ​អតិថិជន​។ ប៉ុន្តែ បើ​មាន​អតិថិជន​ចូល​ទិញ​ច្រើន​ នោះ​អ្នកស្រី​នឹង​បំពង​ទា​លក់​ជូន​ភ្លាមៗ ដើម្បី​ឱ្យ​ទា​បំពង​នៅ​ក្តៅ​ៗ​ល្អ។ ជា​រៀង​រាល់ថ្ងៃ​ អ្នក​ស្រី​នួន គឹមសុ​ ​លក់​ទា​បំពង បាន​ប្រមាណ​ពី ៨០ ទៅ១០០ ក្បាល​ក្នុង​តម្លៃពី ១ម៉ឺន២ពាន់រៀល ទៅ ១ម៉ឺន៣ពាន់រៀល ក្នុង​មួយ​ក្បាលៗ។ ក្រៅពី​នេះ អ្នកស្រី ក៏​ទទួល​កុម្ម៉ង់​ទា​បំពង​តាម​ទូរសព្ទ និង ដឹក​ជញ្ជូន​ទៅ​ឱ្យ​ដល់​រាជធានី និង តាម​បណ្ដា​ខេត្ត​ខ្លះៗ​ដែរ។

៤. ក្រៅពី​លក់​ទា​បំពង អ្នកស្រី នួន គឹមសុ​ ក៏​លក់​បំណែក​ផ្សេងៗ​ទៀត នៃ​សត្វ​ទា​ដែរ ដូចជា ក្បាលទា កោះ ថ្លើម​បំពង ជាដើម។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​លក់ ក្បាល​ទា កោះ ថ្លើម​បំពង ក្លាយ​ជា​ប្រាក​ចំណេញ​សម្រាប់​អ្នក​ស្រី និង សម្រាប់​ផ្ដល់​ជូន​នារី​ក្មេងៗ​ ដែល​ជា​អ្នក​ធ្វើការ​ឱ្យ​អ្នក​ស្រី​។

៥. ដោយ​សារ​ប្រជា​ប្រិយ​ភាព​របស់​អ្នកស្រី នួន គឹមសុ និង ដោយ​សារ​រសជាតិ​ទា​បំពង ម៉្លោះ​ហើយ​ទើប​ធ្វើ​ឱ្យ​អតិថិជន​ចេញ​ចូល​ទិញ​មិន​ដាច់​រយៈ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា រដូវ​ដែល​លក់​ទា​បំពង​ដាច់​ជាងគេ​គឺ រដូវ​ចូល​ឆ្នាំ​ខ្មែរ និង ភ្ជុំបិណ្ឌ។ អ្នក​ស្រី​អាច លក់​ទា​បំពង​រហូត​ដល់ ៥០០ក្បាល​ក្នុង​មួយ​ថ្ងៃៗ​។ នៅ​ក្នុងរូប​នេះ អតិថិជន​កំពុង​តថ្លៃ​ទិញ​ទា​បំពង និង អ្នក​ស្រី នួន គឹមសុ កំពុង​អាប់​លុយ​ឱ្យ​អតិថិជន​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក