ស្ងាត់ៗ​ Apple ប្រកាស​ចេញ​ MacBook Pro ឆ្នាំ​ ២០១៨ ថ្លៃ​កប់​ដល់​ ៦ ៦៩៩ ដុល្លារ​

  • 2018-07-13 02:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​ MacBook Pro ស៊េរី​ឆ្នាំ​ ២០១៨ ​​យ៉ាង​ស្ងាត់​ស្ងៀម​ជា​ទីបំផុត ដោយ​ប្រភេទ​អេក្រង់​ ១៣ អ៊ីញ និង ១៥ អ៊ីញ​ មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ ១ ៧៩៩ ដុល្លារ និង ​២ ៣៩៩ ដុល្លារ

ប៉ុន្តែ​ប្រសិន​បើ​ចង់​បាន​ MacBook Pro ឆ្នាំ ២០១៨ ដែល​មាន​សមត្ថភាព​កប់​បំផុត ត្រូវ​ចំណាយ​រហូត​ដល់​ ៦ ៦៩៩ ដុល្លារ ។ MacBook Pro ដែល​កប់​បំផុត​ មាន​​លក្ខណៈ​សម្បត្តិ​ដូច​​ខាង​ក្រោម ៖

  • អេក្រង់​ទំហំ​ ១៥ អ៊ីញ​ ប្រភេទ​ True Tone

  • CPU Intel Core i9 ជំនាន់​ទី​ ៨ ល្បឿន​ ២,៦ GHz

  • RAM ប្រភេទ​ DDR4 ទំហំ​ ៣២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ​ ៤ TB​

​MacBook Pro ឆ្នាំ​ ២០១៨ បាន​ចាប់​ផ្ដើម​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា​នេះ ដោយ​​មាន​លក់​មុន​គេ​នៅ​សហរដ្ឋអាមេរិក​ និង​ទីផ្សារ​មួយ​ចំនួន​ទៀត៕​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម