ដូណាល់ ត្រាំ ថតរូបជាមួយម្ចាស់ក្សត្រីអង់គ្លេសលើកដំបូង តែថតជាប់ទាំង...

  • 2018-07-14 02:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ប្រហែល​មិនមែន​ជា​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​ទេ ប៉ុន្តែ​លោក ដូណាល់ ត្រាំ ពិត​ជា​មើល​ទៅ​រីករាយ​ណាស់ ដែល​បាន​ជួប​ជាមួយ​ម្ចាស់ក្សត្រី​កាល​ពី​ម្សិលមិញ។

ជា​មួយ​គ្នា​នេះ​ដែរ ប្រធានាធិបតី​អាមេរិក​ទី​៤៥ រូប​នេះ រួម​ជាមួយ​ភរិយា គឺ​លោកស្រី Melania បាន​ថត​រូប​ជាមួយ​ម្ចាស់ក្សត្រី​អង់គ្លេស Elizabeth II ជាលើកដំបូង នៅ​ក្នុង​វិមាន Windsor Castle នៃ​រាជវាំង​របស់​ទ្រង់​ទៀត​ផង។

រូបថត ដូណាល់ ត្រាំ រួមទាំងភរិយា ជាមួយម្ចាស់ក្សត្រី​អង់គ្លេស Elizabeth II

មិនតែប៉ុណ្ណោះ ប្រធានាធិបតី​វ័យ​៧២ឆ្នាំ​ខាង​លើ ថែម​ទាំង​បាន​ចំណាយ​ពេល​ពិសា​តែ និង​ជជែក​លេង​ជាមួយ​ម្ចាស់ក្សត្រី​លើស​ការ​កំណត់ ពោល​គឺ​លោក​មាន​ពេល​តែ ៣០នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​លោក និង​ភរិយា បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ ៤៨នាទី​ឯណោះ។

យ៉ាងណាមិញ នៅ​ក្នុង​រូបថត​មួយ​សន្លឹក​ដែល​លោក ត្រាំ និង​លោកស្រី Melania ថត​ជាមួយ​ម្ចាស់ក្សត្រី​អង់គ្លេស​ព្រះជន្ម ៩២វស្សា នៅ​ក្នុង​វិមាន​ខាងលើ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​របស់​ម្យ៉ាង​នៅ​ក្បែរ​ជើង លោក ត្រាំ ដែល​នោះ​គឺ​ជា​ចាន​បាយ​សុនខ​ពូជ Pembroke Welsh Corgi របស់​ម្ចាស់ក្សត្រី​អង់គ្លេស ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​បំផុត៕

ចាន​បាយ​សុនខ​របស់​ម្ចាស់ក្សត្រី​អង់គ្លេស
សុនខ​ពូជ Pembroke Welsh Corgi របស់​ម្ចាស់ក្សត្រី​អង់គ្លេស ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​បំផុត

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម