ថៃ នឹងប្រែក្លាយល្អាងភ្នំថាមហ្លួង ទៅជាសារមន្ទីរ
- 2018-07-14 07:34:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ នឹងប្រែក្លាយល្អាងភ្នំថាមហ្លួង ទៅជាសារមន្ទីរ
ចន្លោះមិនឃើញ
ល្អាងភ្នំថាមហ្លូង ដែលក្មេង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ជាប់នៅខាងក្នុងជាង ២សប្ដាហ៍ នឹងត្រូវគេប្រែក្លាយជាសារមន្ទីរ ដើម្បីបង្ហាញពីការជួយសង្គ្រោះ។ នេះជាការបង្ហើបរបស់លោក Narongsak Osottanakorn អភិបាលខេត្តឈៀងរ៉ៃ និងជាប្រធានប្រតិបត្តិការជួយសង្គ្រោះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
«ទីនោះនឹងក្លាយជាតំបន់ដ៏ទាក់ទាញមួយរបស់ប្រទេសថៃ»។ នេះបើតាមសម្ដីរបស់លោកអភិបាល។
មន្ត្រីថៃបានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះមនុស្សទាំង១៣នាក់ បានឲ្យគេស្គាល់យ៉ាងច្បាស់ពីផែនទីនៃល្អាងភ្នំ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍។
លោក Chongklai Worapongsathorn អគ្គនាយករងនៃនាយកដ្ឋានអភិរក្សឧទ្យានជាតិ ជីវិតសត្វព្រៃ និងរុក្ខជាតិ បានមានប្រសាសន៍ថា ល្អាងភ្នំថាមល្លូង នឹងត្រូវបិទចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ពេលណាទើបល្អាងភ្នំនេះត្រូវបើកឲ្យដំណើរការវិញនោះទេ។
សូមបញ្ជាក់ថា ក្មេង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ សប្ដាហ៍មុន ៩ថ្ងៃក្រោយបាត់ខ្លួន។ ក្នុងបេសកកម្មជួយសង្គ្រោះ បណ្ដាលឲ្យសមាជិកជួយសង្គ្រោះម្នាក់ស្លាប់ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ការជួយសង្គ្រោះនេះ ទទួលបានជោគជ័យ និងបញ្ចប់កាលពីថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨៕
ចុចអាន៖