ខ្មែរប្រទេសទី៤ នាំ កូកា រសជាតិ​ កាហ្វេ មក​ត្រៀម​តែឆ្ងាញ់មាត់ប្លែកអារម្មណ៍​

  • 2018-07-15 08:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ធ្លាប់​មាន ហើយ​វា​ជា​លើក​ទី​១ ដែល​ Fan ទាំង​អស់​គ្នា​​អាច​រីករាយ​ជាមួយ​រសជាតិ​ថ្មីពី កូកា-កូឡា​កាហ្វេ​ថ្មី ដែលជាការ​លាយ​បញ្ចូល​គ្នា​រវាង កូកា​-​កូ​ឡា និង កាហ្វេ​។

កូកា​-​កូឡា​កាហ្វេ ថ្មី​នេះ​មាន​នៅ​ ជប៉ុន អូស្ត្រាលី វៀតណាម​ រួច​មក​ហើយ និងកំពុង​បន្ត​ពង្រីក​មក​កម្ពុជា ដែល​ជា​ប្រទេស​ទី​៤ និង​ត្រូវ​បាន​គេ​រំពឹងថា នឹងក្លាយជា​ដៃគូ​ប្រចាំថ្ងៃ​របស់​ប្រជា​ជន​កម្ពុជា ក្នុង​ការជួយ​បង្កើន​អារម្មណ៍​ស្រស់ស្រាយនៅពេល ព្រឹក និង​ក្រោយ​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ព្រម​ទាំង​ជំរុញស្មារតី​ឲ្យ​កាន់​តែ​ប្រសើរនៅពេល សិក្សា ឬ​ធ្វើ​ការងារ​។​

ដោយ​មិន​មាន​ភាព​ខាប់​ដូច​កាហ្វេ​ពេក​ កូកា​-​កូឡា​កាហ្វេ​ កើតចេញពី​ការ​លាយ​បញ្ចូល ជាមួយ​រសជាតិ​កូកា​-​កូឡា​ក្លា​សីក​(​ធម្មតា​)​ហើយ កូកា​-​កូឡា​កាហ្វេ ជា​ភេសជ្ជៈ ដែល​អាចញ៉ាំបាន​គ្រប់​ពេល គ្រប់​ទីកន្លែង និង​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ភាព​ច្នៃប្រឌិត ឬ​ការ​ផ្តោតអារម្មណ៍​របស់​ពួកគេ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​។​

អ្នកស្រី គង់ កុសល ដែល​ជា​នាយក​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូកា​-​កូ​ឡា​) បាន​ឲ្យ​ដឹង​ថា៖ “​កូកា​-​កូឡា​កាហ្វេ នឹង​មាន​លក់​នៅ​ប្រទេស​កម្ពុជាឆាប់ៗ ដែល​មាន​នៅក្នុង​កំប៉ុង​ចំណុះ ៣៣០ មី​លី​លីត្រ​។ វា​មាន​ជាតិ​ស្ករ​ទាប​ជាង​កូកា​-​កូឡា​ធម្មតា ត្រឹមតែ ៥ក្រាម ក្នុង ១០០ មី​លី​លីត្រ​ប៉ុណ្ណោះ​។ លើសពី​នេះ​ទៀត កូកា​-​កូឡា​កាហ្វេ មាន​ជាតិ កាហ្វេ​អ៊ី​ន​ច្រើនជាង ១៣ មី​លី​ក្រាម ក្នុង ១០០មី​លី​លីត្រ ដើម្បី​ជួយ​បង្កើន​ស្មារតី ឲ្យ​កាត់ តែ​ប្រសើរ​"។​

មិនត្រឹម​តែ​បង្ហាញ​រសជាតិ​ថ្មី​ ម្សិលមិញ​នេះ​ក៏​មាន​ការ​ជួបជុំ​គ្នា​ជាមួយ​ Fan ដែល​គាំទ្រ​ កូកា-កូឡាកាហ្វេ និង​តារា​វ័យ​ក្មេង ពេជ្រ សូលីកា ដើម្បី​មក​ទទួល​បាន​រសជាតិ​ថ្មី​ ផង​ដែរ៕

អត្ថបទ៖ ថា ម៉ាលីដា