ជួយ​បារាំង​លើក​ពាន​រួច​ Mbappe ថា​មិន​ចេញ​ពី​ PSG ទេ​

  • 2018-07-16 02:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​សម្រេច​បន្ត​នៅ​ជាមួយ​ Paris Saint-Germain បើ​ទោះ​ជា​ Real Madrid កំពុង​ចង់​បាន​រូប​គេ​ទៅ​ជំនួស​ Cristiano Ronaldo ក៏​ដោយ។​​

Mbappe

ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​​ FIFA Young Player award ក្រោយ​ជួយ​បារាំង​ឈ្នះ​ World Cup លើ​ក្រូអាត​ ៤​ទល់​នឹង​២​ កាល​ពី​យប់​មិញ។​ Mbappe ទើប​តែ​សម្រេច​ការ​ផ្ទេរ​ទៅ​ PSG នៅ​រដូវ​កាល​ថ្មី​នេះ​ ក្រោយ​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។

សួរ​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ​ កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​៖ ខ្ញុំ​នឹង​នៅ​ជាមួយ​ PSG បន្ត​អាជីព​ជាមួយ​ពួកគេ។ ដំណាក់​កាល​នេះ​ត្រឹម​ជា​ការ​ចាប់​ផ្ដើម​នៃ​អាជីព​របស់​ខ្ញុំ​ប៉ុណ្ណោះ។ គួរ​បញ្ជាក់​ថា​ Mbappe ស៊ុត​បញ្ចូល​ទី​២១​គ្រាប់​គិត​លើ​គ្រប់​កម្មវិធី​ឲ្យ​ក្រុម​ជើង​ឯក​បារាំង​កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន