Nichari ធ្លាប់តែ​សម្ដែង​តួស្លូត តែ​មួយ​រឿង​នេះ​ទាំង​កាច ទាំង​ឆ្នាស និង​ពូកែ​វាយមួយឈុតតែម្តង

  • 2018-07-16 11:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ស្រី​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ កញ្ញា Nichari ធ្លាប់តែ​សម្តែង​ជា​តួអង្គ​ស្លូត សុភាព តែ​រឿង «​កាម​ទេព​ស្នេហ៍ វគ្គ​ប្រជែង​ស្នេហ៍​» ឬ Loop Korn Kamathep នាង​បាន​សម្ដែង​ជា​តួអង្គ​កាច ឆ្នាស់ និង​ពូកែ​វៃ​ថែម​ទៀតផង​។​

ការ​សម្តែង​ជា​តួអង្គ​ឆ្នាសឆ្នើម និង​ចេះ​វៃ​នេះ គឺជា​លើក​ដំបូង​សម្រាប់​នាង ហើយ​នាង​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ទទួល​បាន​ចំណី​អារម្មណ៍​ថ្មី ប្លែក និង​មាន​ការ​គាំទ្រ​ច្រើន បើ​ទោះបីជា​លើក​ដំ​បូ​ង​ក្តី​។

«​កាម​ទេព​ស្នេហ៍ វ​គ្គ​ប្រជែង​ស្នេហ៍​» ត​ម្រូ​វ​ឲ្យ Nichari(Karageade) ចាប់​ដៃគូ​សម្តែង​ជាមួយ​Indy Intad (Daniel)​។ រឿង​មួយ​នេះ​គឺជា​វគ្គ​ទី​៤ ស្ថិត​ក្នុង​ចំណោម​រឿង​កាម​ទេព​ស្នេហ៍​ទាំង​ប្រាំបី ដែល​បី​វ​គ្គ​មុន​បាន​ចាក់​បញ្ចាំង​នៅ PNN​ រួច​មក​ហើយ​។

បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​ចប់​ពី​មួយ​រឿង​ទៅ​មួយ​រឿង បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​ជក់ចិត្ត ចង់​ទស្សនា និង​ទ​ន្ទឹ​ង​រង់ចាំវ​គ្គ​ថ្មីៗ​ជា​បន្ត​ទៀត​។

រឿង​កាម​ទេព​ស្នេហ៍ វ​គ្គប្រជែង​ស្នេហ៍ រៀបរាប់ពី​យុទ្ធនាការ​ស្វែង​រក​គូ ដោយសារតែ​Karageade (Nichari) បាន​សន្យា​ជាមួយ​មិត្ត​ក្នុង​ក្រុម​កាម​ទេព​ផ្សេង​ទៀត ថា​នឹង​រក​គូ​ឲ្យ​បាន​ក្នុង​រយៈពេល​តែ​មួយឆ្នាំ ដើម្បី​ទទួលបាន​លុយ​ជាង​បី​ម៉ឺន​ដុល្លារ​។ បន្ទាប់ពី​បាន​សន្យា​រួចហើយ Karageade ក៏​ពិបាកចិត្ត​ខ្លះ​ដែរ ដោយសារតែ​មិនដឹងថា​តើ​ត្រូវ​រក​គូ​ដោយ​វិធី​ណា​។

ប៉ុន្តែ​ជា​សំណាងល្អ​នាង​ក៏បាន​ជួប​ជាមួយ​បុរស​សង្ហា​ម្នាក់​គឺ​Daniel (Indy Intad) ពួកគេ​ទាំងពីរ​នាក់​ក៏​បាន​លង់​ស្រឡាញ់គ្នា​ទៅ​វិញ​ទៅមក​។ Daniel គឺជា​ប៉ូលិស​អន្តរជាតិ​សម្ងាត់​ម្នាក់ ដែល​បាន​បញ្ជូន​មក​ស៊ើបអង្កេត​នៅ​ប្រទេស​ថៃ​ដើម្បី​រក​ជន​ឧក្រិដ្ឋ​ដែល​បាន​នាំ​ស្រីៗ​យកទៅលក់​នៅ​ប្រទេស​បារាំង ហើយ​បុរស​សង្ហារ​ម្នាក់​នេះ​ក៏​បានលាក់​ពី​ប្រវត្តិ​របស់ខ្លួន ព្រោះ​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែង​រក​ឧក្រិដ្ឋ​ជន សូម្បីតែ​Karageade ក៏​ត្រូវបាន​លាក់​ពី​រឿង​នេះ​ដូចគ្នា​។ តើ​បន្ទាប់ពី​Karakeade​បានដឹង​ពី​រឿង​នេះ នាង​នឹងត្រូវ​សម្រេចចិត្ត​បែបណា​? នៅ​ស្រឡាញ់​ឬក៏​បញ្ឈ​ប់​?

បើ​ចង់​ដឹង​ច្បាស់ សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​កាម​ទេព​ស្នេហ៍ វ​គ្គប្រជែង​ស្នេហ៍​» នឹង​ត្រូវ​ចាក់ផ្សាយ​នៅ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩:០០-១០:០០​យ​ប់ រៀងរាល់ថ្ងៃ​ចន្ទ​-​ពុធ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន បន្ទាប់ពី​រឿង កាម​ទេព​ស្នេហ៍ វ​គ្គ​កំណើត​ស្នេហ៍​តាម​អន​ឡា​ញ​៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម