សាកលវិទ្យាល័យថៃ ផ្តល់អាហារូបករណ៍១០០% ដល់ក្មេងទាំង១៣ លើថ្លៃសិក្សាដល់ថ្នាក់បណ្ឌិត

  • 2018-07-17 02:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ Naresuan University ស្ថិត​នៅ​ក្នុង​ទីក្រុង Phitsanulok ប្រទេស​ថៃ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អភិបាល​ខេត្ត​ឈៀងរ៉ាយ ដោយ​ផ្តល់​នូវ​អាហារូបករណ៍​ដល់​ក្រុម​បាល់ទាត់​ជ្រូកព្រៃ​ទាំង ១៣នាក់ ដែល​ទើប​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង។

ក្រុម​បាល់ទាត់​ជ្រូកព្រៃ​ទាំង ១៣នាក់ ដែល​ទើប​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង

លិខិត​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​សាស្ត្រាចារ្យ Kanchana Ngourungsi នៃ​សាកលវិទ្យាល័យ Naresuan University ហើយ​បាន​ផ្ញើ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ បាន​ឲ្យ​ដឹង​ថា «សាកលវិទ្យាល័យ Naresuan University មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្ដល់​អាហារូបករណ៍ ១០០% ដល់​សមាជិក​ក្រុម​បាល់ទាត់​ជ្រូកព្រៃ​ទាំង ១៣នាក់ ប្រសិន​បើ​ពួកគេ​ចង់​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត នៅ​សាកលវិទ្យាល័យ Naresuan University»។

លិខិត​នៃសាកលវិទ្យាល័យ Naresuan University

ជាមួយ​គ្នា​នេះ លោក Sirimas Senarak នាយក​ផ្នែក​កិច្ចការ​ទូទៅ​នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរសព្ទ​ថា "ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​សាកលវិទ្យាល័យ​របស់​យើង​ផ្ទាល់​តែម្ដង"៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង