ចំណុច​ពិសេស​ទាំង​ ៦ MacBook ទាក់​ចិត្ត​អ្នក​ជំនួញ​មិន​តិច​ទេ​

  • 2018-07-18 04:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ចេញ​អំបូរ​ MacBook Pro ជាមួយ​លក្ខណៈ​សម្បត្តិ​នានា​ ទាំង​ម៉ូដែល​ ១៣ និង​ ១៥ អ៊ីង​។ ចំពោះ ការរចនារូបរាងវិញ ភាគច្រើនផ្តោតលើ​អ្នក​ធ្វើការ​ អ្នក​ជំនួញ​ បូករួម​ទាំង​សក្តានុពលរបស់ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ macOS Mojave បង្កើន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​។

ម៉ូដែល​ MacBook Pro ដែល​មាន​ Touch bar បំពាក់​ Intel chips ល្បឿន​លឿន​

ម៉ូដែល​ ១៥ អ៊ីង​ជាមួយ​ Touch bar បំពាក់​ Intel chip 6 cores ខណៈ​ ១៣ អ៊ីង​មាន​ Quad-core។ នេះ​មាន​ន័យ​ថា​ កុំព្យូទ័រ​មាន​ Chips លឿន​ អាច​ធ្វើការ​លើ​សំណុំ​ទិន្នន័យ​ធំ​ ដំណើរការ​ក្នុង​ពេល​ដំណាល​គ្នា​ និង​អាច​កាត់ត​វីដេអូ​ និង​សំឡេង​ បាន​រហ័ស​ មិន​ទាក់​។

Chips ទាំង​នេះ​ មិន​លឿន​ដល់​ Chips បំពាក់​លើ​ Desktop iMac ទេ​ ដែល​មាន​ចាប់​ពី​ 8 cores ទៅ​ 18 cores។ តែ​អាច​ល្មម​ បំពេញ​តម្រូវការ​របស់​អ្នក​ជំនួញ​ភាគច្រើន​។

MacBook ក៏​មាន​បំពាក់​ Chip ពិសេស​ហៅថា​ T2

Chip កែច្នៃ​សម្រាប់​ Apple ដើម​ឡើយ​មាន​តែ​លើ​ Desktop iMac ប៉ុណ្ណោះ​ ដែល​មាន​មុខងារ​ពិសេសៗ​ រួម​ទាំង​សុវត្ថិភាព​ផង​ដែរ​ ដោយ​លទ្ធភាព​ Encrypt ឬ​ Decrypt ទិន្នន័យ​មាន​ភាព​ងាយស្រួល​។

MacBook អាច​ផ្ដល់​ជម្រើស​ Secure boot ដែល​ធានា​មាន​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ស្រប​ច្បាប់​អាច​ Boot ចូល​ប្រើ​បាន​។

Apple Business Manager

Apple បាន​ប្រកាស​ចេញ​មុខងារ​ Apple Business Manager ថ្មី​មួយ​ ជា​វេបសាយ​ ជួយ​ដល់​ IT Administrator គ្រប់គ្រង​លើ​សមាជិក​, Apple devices, ការ​ទិញ​កម្មវិធី​ និង​ សៀវភៅ​ រួម​ទាំង​ការ​កំណត់​សិទ្ធិប្រើប្រាស់​ផង​ដែរ​។

មាន Tab ថ្មី​ ឈ្មោះ Work ក្នុង​ Mac App Store

Apple រចនា​ឡើង​វិញ​នូវ​រូបរាង​ និង​បន្ថែម​បទពិសោធន៍​ថ្មី​លើ​ Mac App Store។ App Store ថ្មី​មាន​ Tab ឈ្មោះ Work ​ជួយ​អ្នក​ស្វែងរក​កម្មវិធី​ទាក់ទង​នឹង​ជំនួញ​ និង​ការងារ​នានា​ ហើយ​ក្នុង​នោះ​ក៏​មាន​កម្មវិធី​ Microsoft Office និង​ Adobe Lightroom CC ផង​ដែរ​។

Finder ថ្មី​

Finder នឹង​មាន​ Gallery View ថ្មី​ ដែល​ផ្ដល់​ icon ធំ​។ ជាមួយ​មុខងារ​ Quick Actions អាច​ឲ្យ​អ្នក​ធ្វើការ​លើ​ File តាម​វិធី​មួយ​ចំនួន​ ដោយ​មិន​ត្រូវការ​បើក​ជាមួយ​កម្មវិធី​តម្រូវ​ ដូចជា​ការ​បង្វិល​រូបភាព​ កាត់ត​វីដេអូ​ ឬ​ដាក់​ពាក្យ​សម្ងាត់​លើ​ឯកសារ​។

Developer កាន់​តែ​ងាយស្រួល​បម្លែង​កម្មវិធី​ iPhone ទៅ​កាន់​កម្មវិធី​ Mac Mojave

Apple កំពុង​ធ្វើការ​លើ​ Developer framework ថ្មី​មួយ​សម្រាប់​ Mac Apps ដែល​ជា​ Tools សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ បម្លែង​កម្មវិធី​ iOS ដំណើរ​ការ​លើ​ iPhone និង​ iPad ទៅ​ជា​កម្មវិធី​ Mac។ នេះ​នឹង​អាច​ចាប់ផ្ដើម​ប្រើ​បាន​ ក្នុង​ឆ្នាំ​ ២០១៩៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម