មាន​ដឹងអត់​ថា​​ ម៉ឺន​ សុភា​ ទៅ​ណា​មិន​​ឃើញ​ឡើង​សង្វៀន?

  • 2018-07-18 02:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលហេតុ​ពិត​ប្រាកដ​ដែល​ ម៉ឺន​ សុភា​ មិន​បាន​ឡើង​សង្វៀន​ប្រកួត​នា​បច្ចុប្បន្ន​ នោះ​គឺ​ដោយ​សារ​មាន​របួស​ ហើយ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​តិច​ ៦-៧​ខែ​ ដែរ​ទើប​អាច​វិល​ចូល​សង្វៀន​ដូច​ធម្មតា​វិញ​ ព្រោះ​មាន​របួស​ច្រើន​កន្លែង។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ធន់​ សុភា​ គ្រូ​របស់​ ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ម្សិលមិញ​នេះ​ថា​ ក៏​សូម​អភ័យទោស​ដល់​អ្នក​ស្រឡាញ់​គាំទ្រ​កូន​សិស្ស​របស់​លោក​ ដែល​មិន​បាត់​មុខ​មួយ​រយៈ​នេះ​មិន​ឃើញ​ឡើង​សង្វៀន។​ ដោយ​សារ​តែ​អ្នក​ប្រដាល់​រូប​នេះ​មាន​របួស​ដល់​ទៅ​៣កន្លែង​ឯណោះ​ ទី១​ រយះ​ស្មងជើង​ឆ្វេង​ ទី២​ហើម​គន្លាក់​កដៃ​ស្ដាំ​ និង​ទី៣​ ឈឺ​ក្បាល​ជង្គង់​ស្ដាំ។​

គ្រូ​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​បន្ថែម​ថា​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​សម្រាក​ឲ្យ​បាន​ ៦-៧​ខែ​ ដែរ​ ដើម្បី​ព្យាបាល​របួស​ខាង​លើ​នេះ​ឲ្យ​បាន​ជា​សះស្បើយ​ត្រឹមត្រូវ​សិន​ ព្រោះ​ខ្លាច​មាន​បញ្ហា​កាន់​តែ​ខ្លាំង​បើ​នៅ​ទ្រាំ​ឡើង​សង្វៀន​បែប​នេះ។​ បើ​ទោះ​ជា​មិន​បាន​ឡើង​សង្វៀន​មែន​ ប៉ុន្តែ​ ម៉ឺន​ សុភា​ នៅ​តែ​បន្ត​ហ្វឹកហាត់​ និង​បង្ហាត់​សិស្ស​ប្អូន​ដូច​ធម្មតា​ដដែល​ តែ​ក៏​មិន​សូវ​ជា​ខ្លាំង​នោះ​ដែរ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ឺន​ សុភា​ មាន​របួស​ទាំង​នេះ​តាំង​តែ​ពី​មុន​ចេញ​ទៅ​ប្រកួត​មិត្តភាព​ឯ​ប្រទេស​បារាំង​មក​ម្ល៉េះ​ តែ​ទ្រាំ​បន្ត​ការ​ប្រកួត។​ តាំង​ពី​វិល​ត្រលប់​មក​ពី​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ មក​ដល់​ពេល​នេះ​ អ្នក​ប្រដាល់​កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ មិន​បាន​ឡើង​សង្វៀន​ប្រកួត​នោះ​ឡើយ​ ខណៈ​កីឡាករ​ដែល​ទើប​មក​ដទៃ​ទៀត ​បាន​ឡើង​ប្រកួត​ស្ទើរ​គ្រប់គ្នា​ទៅ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី