Benzema កំពុង​​ត្រូវ​ក្លឹប​យក្ស​នៅ​អ៊ីតាលី​មួយ​តាម​ប្រមាញ់

  • 2018-07-18 03:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Anclotti អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប Napoli ចង់​យក​ខ្សែ​ប្រយុទ្ធ Karim Benzema របស់ Real Madrid មក​លេង​នៅ Serie A សម្រាប់​រដូវ​កាល​ថ្មី។

Napoli គោល​បំណង​ដាក់​តម្លៃ​ខ្លួន​លើ​កីឡាករ​បារាំង​ខាង​លើ​ក្នុង​តម្លៃ​៤៥​លាន​អឺរ៉ូ បន្ទាប់​ពី​ឃើញ​ក្រុម​ប្រជែង​ក្នុង​លីគ Juventus នាំ​យក​តារា​ជើង​ស៊ុត  Cristiano Ronaldo ជាមួយ​តម្លៃ​កប់​ពពក​១០០​លាន​អឺរ៉ុ។

Anclott ធ្លាប់​គ្រប់គ្រង Benzema ​អំឡុង​ពេល​លោក​នៅ​ដឹង​នាំ​ក្នុង​ក្លឹប Real Madrid ហើយ​ជឿ​ថា គេ​នឹង​អាច​បន្ថែម​គុណភាព​ប្រយុទ្ធ​បាន​ល្អ​ក្នុង​ជួរ​កីឡាករ​នៅ Napoli។ ក្រោយ​សម្រាក​លំហែកាយ Benzema បាន​វិល​មក​ទីក្រុង Madrid​ វិញ​ហើយ​កាល​ពី​ម្សិលមិញ ដើម្បី​ពិនិត្យ​សុខភាព​និង​ហ្វឹកហាត់ ត្រៀម​ប្រកួត​កម្ដៅ​សាច់ដុំ។

ប្រសិន​ជា​អតីត​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ចេញ​មែន បេក្ខភាព​៣​រូប​នឹង​អាច​មក​ជំនួស​​គេ​​មាន​ដូច​ជា៖ Harry Kane, Robert Lewandowski និង Edinson Cavani៕   ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ